អង់គ្លេស៖ ក្រោយពីដាក់កីឡាករ Kepa Arrizabalaga ឱ្យស្ថិតនៅកៅអីបម្រុងកាលពីការប្រកួតទល់នឹង Spurs យ៉ាងណាក្តី ក៏គ្រូបង្វឹករបស់ក្លិប Chelsea លោក Maurizio Sarri បានបញ្ជាក់ឱ្យដឹងថា ជម្រើសអ្នកចាំទីដំបូងរបស់លោក នៅតែជា Kepa ដដែល។

សូមបញ្ជាក់ថា លោក Sarri បានដាក់អ្នកចាំទីដៃទី២ Willy Cabellero ឱ្យចូលក្នុងជម្រើស ១១នាក់ដំបូងទល់នឹង Spurs ភ្លាមៗ ក្រោយពីមានបញ្ហាជាមួយនឹងអ្នកចាំទី Kepa កាលពីជំនួបទល់នឹង Man City នាវគ្គផ្តាច់ព្រ័ត្រ EFL Cup កន្លងទៅ។

លោក Sarri និងកីឡាករ Kepa Arrizabalaga

អ្នកចាំទី Kepa ត្រូវបានក្លិបសម្រេចពិន័យពីបញ្ហានេះ ដោយកាត់ប្រាក់ឈ្នួលរបស់គេមួយសប្តាហ៍ បើទោះបីជាលោក Sarri បានព្យាយាមបកស្រាយថា វាជាការយល់ច្រឡំយ៉ាងណាក្តី។ ក្រោយមកអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ បានព្យាយាមប្រាប់ទៅកាន់កូនក្រុមថា ការរៀបចំក្រុមម្តងទៀតនេះ មិនមែនធ្វើឡើងដោយសារតែហេតុផលផ្ទាល់ខ្លួនទេ តែលោកធ្វើបែបនេះដើម្បីកែប្រែស្ថានការណ៍របស់ក្លិប។

កីឡាករ Willy Caballero

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ បើទោះបីជា Caballero បានការពារសំណាញ់ទីបានយ៉ាងល្អទល់នឹង Spurs ក៏ពិតមែន ប៉ុន្តែលោក Sarri នៅតែនិយាយថា Kepa នៅតែជាជម្រើសទី១ របស់លោកដដែល។

អ្នកចាត់ការរបស់ Chelsea រូបនេះបានឱ្យដឹងថា៖ “Kepa គេបានប្រព្រឹត្តខុសមែន ប៉ុន្តែគេបានសុំទោស និងទទួលការពិន័យរួចហើយ។ ពិតណាស់ថា Kepa នឹងបង្ហាញខ្លួនជាមួយ Chelsea នៅសប្តាហ៍ក្រោយ ឬសប្តាហ៍បន្ទាប់។ មែនទែនទៅ យើងមិនអាចដាក់ទោសដោយដកគេចេញ ឬផ្អាកគេត្រឹមនេះទេ គេនៅក្មេងហើយអ្នកណាក៏ធ្លាប់មានកំហុសដែរ”៕

កីឡាករ Kepa Arrizabalaga
លោក Maurizio Sarri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]