ចិន៖ ស្រ្តីជនជាតិចិនម្នាក់ ត្រូវបានរងការរិះគន់ និងខឹងសម្បាយ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើន ពិសេសអ្នកនិយមលេងបណ្តាញសង្គមចិនតែម្តង បន្ទាប់ពីនាងបានចំណាយលុយមិនចេះតិច ទៅវះកាត់កែសម្ផស្សឲ្យសត្វឆ្មាចិញ្ចឹមរបស់នាង ទាំងដែលវាអាចប្រឈមនឹងគ្រោះថ្នាក់។ 

សត្វឆ្មាដែលគេវះកាត់

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ស្រ្តីជនជាតិចិនដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ រស់នៅក្នុងទីក្រុង Nanjing ខេត្ត Jiangsu ។

ចំពោះមូលហេតុដែលជំរុញឲ្យនាងសម្រេចចិត្តធ្វើបែបនេះ ត្រូវបានគេដឹងថា ក៏ដោយសារតែនាងគិតថា សត្វឆ្មាចិញ្ចឹមរបស់នាង វាមានមុខមាត់អាក្រក់ និងជាពិសេសនោះ គឺត្របកភ្នែកមិនស្អាតនិងគួរឲ្យខ្លាច។

នាងបានចំណាយទឹកប្រាក់ប្រមាណ ១ម៉ឺនយ័ន (ប្រហែល ១ ៤៩៦ដុល្លារ) ឲ្យទៅក្រុមគ្រូពេទ្យសត្វ ដើម្បីឲ្យពួកគេវះកាត់កែសម្ផស្សត្របកភ្នែកឆ្មានាងចេញ។ ក្រុមគ្រូពេទ្យទាំងអស់នោះ បានប្រើកូនកាំបិតសម្រាប់វះកាត់ ទៅកាត់ត្របកភ្នែកទាំងសងខាងរបស់សត្វឆ្មានេះចេញ។

បន្ទាប់ពីការវះកាត់នេះ គេឃើញថា រោមនៅលើផ្ទៃមុខសត្វឆ្មានេះ ត្រូវបានគេកោរចេញខ្លះដើម្បីធ្វើការវះកាត់ ស្របពេលដែលភ្នែករបស់វាឡើងក្រហមទាំងគូតែម្តង។  នៅផ្នែកខាងក្រោមនៃត្របកភ្នែកទាំងសងខាង ក៏នៅមានបន្សល់ស្នាមដេរផងដែរ។

យោងតាមការបញ្ជាក់របស់បុគ្គលិកម្នាក់ ប្រចាំមន្ទីរពេទ្យសត្វក្នុងទីក្រុង Nanjing បានឲ្យដឹងថា សព្វថ្ងៃការវះកាត់ត្របកភ្នែកនេះ គឺពេញនិយមសម្រាប់សត្វឆ្កែ ក្នុងករណីដែលម្ចាស់វាចង់យកវាទៅបង្ហាញក្នុងកម្មវិធីណាមួយ។

ប៉ុន្តែយ៉ាងណាមិញ សម្រាប់ការវះកាត់ត្របកភ្នែកឲ្យសត្វឆ្មានេះ វាក៏នឹងអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត និងធ្វើឲ្យវាពិបាកក្នុងការរស់នៅផងដែរ៕

សត្វឆ្មាដែលគេវះកាត់
សត្វឆ្មាដែលគេវះកាត់
បុគ្គលិកក្នុងមន្ទីរពេទ្យសត្វ
សត្វឆ្កែដែលគេធ្លាប់យកវះកាត់
សត្វឆ្កែដែលគេធ្លាប់យកវះកាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]