អង់គ្លេស៖ អ្នកចាំទី Kepa បានបង្ហាញការគាំទ្រ និងពេញចិត្តចំពោះការបង្ហាញខ្លួនរបស់មិត្តរួមក្រុម Willy Caballero បន្ទាប់ពីរូបគេត្រូវបានលោក Sarri ដាក់ឱ្យនៅកៅអីបម្រុង ក្រោយកើតមានរឿងរ៉ាវមិនល្អ អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup នាពេលកន្លងទៅ។

Chelsea ប្រកួតជាមួយ Spurs

អ្នកចាំទី Willy Cabalerro បានស្ថិតក្នុងជម្រើស ១១នាក់ដំបូង ដែលក្រុម Chelsea បានយកឈ្នះទៅលើគូប្រជែងរួមទីក្រុងគឺក្រុម Tottenham Hotspurs ២-០ កាលពីយប់មិញ។ មិនខុសពីកីឡាករ Kepa ឡើយ អ្នកចាំទី Cabellero បានអរគុណដល់ Kepa សម្រាប់ការលើកទឹកចិត្តដល់រូបគេ នាការបង្ហាញខ្លួនក្នុងប្រកួតដ៏សំខាន់នេះ។ Cabellero បាននិយាយថា៖ “Kepa គេបានយល់ និងទទួលបានមេរៀនមួយរួចហើយពីបញ្ហាកន្លងទៅ។ ក៏ប៉ុន្តែ Kepa គេបានដឹងពីកំហុសខ្លួនឯង និងបានសុំអភ័យទោសដោយស្មោះត្រង់រួចហើយ។ រឿងដែលយើងត្រូវផ្តោតអារម្មណ៍នាពេលនេះ គឺការដណ្តើម ៣ពិន្ទុ និងត្រឡប់ទៅកាន់ Top4 សាជាថ្មីម្តងទៀត”។

ដោយឡែក លោក Sarri បាននិយាយប្រាប់ទៅកាន់កូនក្រុមរបស់លោកមុនការប្រកួតយប់មិញនេះថា ជម្រើសដែលលោកជ្រើសរើសនេះ គឺដើម្បីក្រុមទាំងមូល មិនមែនជាជម្រើសកើតឡើងព្រោះបញ្ហាផ្ទាល់ខ្លួនឡើយ៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖

Chelsea ប្រកួតជាមួយ Spurs
Chelsea ប្រកួតជាមួយ Spurs

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]