ជប៉ុន៖ Shiraganuki Main Store គឺហាងមួយក្នុងប្រទេសជប៉ុន ដែលមានបម្រើសេវាកម្មដកស្កូវដល់អតិថិជនក្មេងចាស់ដែលកំពុងមានបញ្ហានេះ។ វាត្រូវចំណាយពេលវេលានិងកម្លាំងពលកម្មរបស់មនុស្សព្រោះបុគ្គលិកត្រូវអង្គុយរកស្កូវនិងដកវាម្តងមួយៗ ដោយដៃរបស់ពួកគេផ្ទាល់។

ហាងដកស្កូវ Shiraganuki

តម្លៃសេវាកម្មដកស្កូវនេះត្រូវបានគិតតាមថេរវេលា។  អតិថិជនត្រូវបង់ប្រាក់ប្រមាណ ៣,៩៨០ យេន (ប្រមាណ ៣៦ដុល្លារ) សម្រាប់រយៈពេល ៣០នាទី និង ៧,៤៩០យេន (៦៧ដុល្លារ) សម្រាប់រយៈពេល៦០នាទី។  ក្នុងករណីអតិថិជនចង់បន្តថែមទៀត គេអាចប្រើប្រាស់កញ្ចប់ ៩ដុល្លារដែលមានថេរវេលា ១០នាទីត្រឹម។

បុគ្គលិកប្រចាំហាង Shiraganuki  អាចមានសមត្ថភាពដកស្កូវឲ្យអតិថិជនបានដល់ទៅ ៣០ទៅ៧០សរសៃក្នុងរយៈពេល ១០នាទី ហើយប្រើត្រឹមដៃទាំងគូររបស់ពួកគេប៉ុណ្ណោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺសក់ស្កូវដែលដកបានទាំងអស់ នឹងត្រូវរាប់ដោយកម្មវិធីវៃឆ្លាតក្នុងទូរស័ព្ទដៃ។

យោងតាមការអះអាងរបស់អតិថិជនម្នាក់មកពីទីក្រុង Kansai ប្រទេសជប៉ុនបានឲ្យនិយាយថា “ សក់ស្កូវរបស់លោកត្រូវបានគេដកចេញបានដល់ទៅ៤០០សរសៃក្នុងរយៈពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះ”។

គួរបញ្ជាក់ថា អតិថិជនដែលជ្រើសប្រើសេវាកម្មនេះភាគច្រើន ជាបុរសមានអាយុចន្លោះពី ៤០ឆ្នាំឡើងទៅ៕

សក់ស្កូវដែលបានដកចេញ
សក់ស្កូវដែលបានដកចេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]