ភ្នំពេញ៖ សម្រាប់អ្នកគាំទ្របាល់ទាត់ជាតិទាំងអស់ ថ្ងៃនេះពិតជាបានសប្បាយទស្សនា និងគាំទ្រដល់ក្រុមតំណាងជាតិរបស់យើងជាបន្ត។ កាលវិភាគប្រកួតបាល់ទាត់សំខាន់ៗសម្រាប់កម្ពុជាថ្ងៃនេះមាន ២គូ ហើយសុទ្ធសឹងតែប៉ះក្រុមវៀតណាម។

ការប្រកួតទី១ គឺជាជំនួបរវាងក្រុមយុវជន U-22 កម្ពុជា ត្រូវស្វាគមន៍ក្រុម U-22 វៀតណាម នៅទឹកដីពហុកីឡដ្ឋានជាតិអូឡាំពិក។ ចំពោះការប្រកួតនេះដែរ គឺជាការប្រកួតសម្រាប់ដណ្តើមចំណាត់ថ្នាក់លេខ ៣ នៃពានរង្វាន់ AFF U-22 2019។ បងប្អូន និងប្រិយមិត្តអ្នកគាំទ្រទាំងអស់ អាចទៅទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិកក៏បាន ឬទស្សនាតាមទូរទស្សន៍ MYTV ក៏បាន ចាប់ពីម៉ោង ៣:៣០នាទីរសៀលតទៅ។

ការប្រកួតដណ្តើមលេខ ៣ រវាងកម្ពុជា និង​វៀតណាម (រូបភាព៖ FFC Cambodia)
ការប្រកួតដណ្តើមលេខ ៣ រវាងកម្ពុជា និង​វៀតណាម (រូបភាព៖ FFC Cambodia)

ដោយឡែកសម្រាប់ការប្រកួតទី២ គឺជាការប្រកួតរវាងក្រុមតំណាងកម្ពុជា Naga World FC ត្រូវធ្វើដំណើរទៅជួបក្រុមខ្លាំងរបស់វៀតណាមគឺ Hanoi FC។ ការប្រកួតនេះគឺជាការប្រកួតសន្សំពិន្ទុក្នុងពូល F នៃពានរង្វាន់ AFC Cup 2019 ដែល Nagaworld ស្ថិតនៅពូលជាមួយក្រុម Hanoi FC របស់វៀតណាម, Yangon United របស់មីយ៉ាន់ម៉ានិង Tampine Rover របស់សិង្ហបុរី។ ការប្រកួតនេះដែរ ធ្វើឡើងនៅវេលាម៉ោង ១៩:០០ ឬម៉ោង ៧ល្ងាច (ម៉ោងនៅកម្ពុជា)។ បងប្អូន និងប្រិយមិត្តអ្នកគាំទ្រទាំងអស់ ក៏អាចទស្សនាបានតាមរយៈការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV News៕

ការប្រកួតរវាង Hanoi FC និង Naga World FC (រូបភាព៖ CNCC)
ការប្រកួតរវាង Hanoi FC និង Naga World FC (រូបភាព៖ Nagaworld FC)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]