ចិន៖ បុរសវ័យចំណាស់ជនជាតិចិនម្នាក់ បានធ្វើឲ្យក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយធ្វើការពិនិត្យនិងរកឃើញថា មានសត្វឈ្លើងសំងំលាក់ខ្លួនរស់នៅក្នុងបំពង់.ក ដ៏គួរឲ្យខ្លាចញញើត។

បុរសវ័យចំណាស់ជាអ្នកជំងឺខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោកតា Li មានអាយុ ៦០ឆ្នាំ។

ឈ្លើងប្រវែង១០សង់ទីម៉ែត្រ

យោងតាមសារព័ត៌មានក្នុងស្រុក លោកតា Li តែងបានត្អូញត្អែរមានអាការមិនស្រួល ពោលគឺគាត់ពិបាកនៅក្នុងការដកដង្ហើម និងក្អកមានចេញឈាម អស់រយៈពេលជាង២ខែមកហើយ ទាំងពុំដឹងមូលហេតុពិតប្រាកដ។ កន្លងមក លោកតាក៏តែងបានព្យាយាមព្យាបាលជំងឺនេះ ប៉ុន្តែត្រូវគ្រូពេទ្យមួយចំនួនធ្វើរោគវិនិច្ឆ័យខុស និងចេះតែឲ្យថ្នាំលេបត្រពាស។

រហូតស្ថានភាពជំងឺ កាន់តែធ្ងន់ធ្ងរពិបាកក្នុងការទ្រាំទ្រ ទើបនៅទីបំផុតលោកតា Li ក៏បានសម្រេចចិត្តទៅរកមន្ទីរពេទ្យ ដែលមានគ្រូពេទ្យជំនាញឯកទេសច្បាស់លាស់ នៅឯមន្ទីរពេទ្យ Xingwen County Hospital of Traditional Chinese Medicine ក្នុងទីក្រុង Yibin ខេត្តស៊ីឈួន (Sichuan) ប្រទេសចិន ដើម្បីធ្វើរោគពិនិត្យនិងវិនិច្ឆ័យជាថ្មី។

គ្រូពេទ្យប្រើឧបករណ៍ Endoscopy ថតឆ្លុះមើល

គ្រូពេទ្យឈ្មោះ Zhang Dadong នៅមន្ទីរពេទ្យខាងលើនេះ បានប្រើប្រាស់ឧបករណ៍ Endoscopy ដើម្បីធ្វើការថតឆ្លុះនៅក្នុងមាត់ ក៏ដូចជាបំពង់.ករបស់លោកតា Li ហើយនៅទីបំផុតក៏រកឃើញថា មានសត្វឈ្លើងមួយក្បាលសំងំលាក់ខ្លួនរស់នៅក្នុងកៀកបំពង់.ក (ជញ្ជាំងបំពង់ខ្យល់) របស់លោកតា Li ។

ក្រោយធ្វើការពិនិត្យរួចរាល់ គ្រូពេទ្យក៏បានប្រញាប់ប្រញាល់ ក្នុងការចាប់យកសត្វឈ្លើងនោះចេញ ដោយប្រើប្រាស់ជំនួយថ្នាំសណ្ដំ និងដង្កៀបពេទ្យចាប់ទាញចេញ បានដោយជោគជ័យផងដែរ។ ឈ្លើងនោះមានប្រវែង ១០សង់ទីម៉ែត្រ។

យ៉ាងណាមិញ ជុំវិញនឹងករណីខាងលើនេះដែរ លោកតា Li ត្រូវបានគេដឹងថា គាត់ជាអ្នកស្រុករស់នៅទីប្រជុំជនស្រុក Daba ហើយការដែលឈ្លើងអាចចូលទៅសំងំលាក់ខ្លួន រស់នៅក្នុងបំពង់.កគាត់នេះបាន គេជឿជាក់ថា មកពីលោកតាទទួលទានទឹកឆៅ ដែលពុំបានដាំឲ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះ លោកគ្រូពេទ្យ Zhang ក៏បានផ្តល់ដំបូន្មានដល់ប្រជាជនទាំងអស់ ឲ្យទទួលទានទឹកឆ្អិនដើម្បីធានាសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នាផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖    

លោកតា Li

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]