ម៉ាឡេស៊ី៖ ទូកមួយគ្រឿងដែលទើបចាកចេញពីកំពង់ផែនៃទីក្រុង Kuah ឆ្ពោះទៅកាន់ទីក្រុង Kuala Kedah បានជួបឧបទ្ទវហេតុអគ្គិភ័យឆាបឆេះឡើងដោយកំហុសបច្ចេកទេស បណ្តាលឱ្យភ្ញៀវទេសចរភ័យស្លន់ស្លោស្រវាទាញអាវពោង លោតចូលទឹកមួយរំពេច។  ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ២:៤៥នាទីរសៀល កាលពីថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនេះ។ ក្រោយទទួលបានព័ត៌មានភ្លាម ក្រុមអ្នកសង្គ្រោះ និងអ្នកនេសាទក្នុងតំបន់ បានចេញទៅជួយអ្នកដំណើរដែលកំពុងជាប់គាំងនៅលើទូក និងបាញ់ទឹកពន្លត់ ផងដែរ។

ទូកដឹកភ្ញៀវទេសចរណ៍កំពុងឆេះ

យោងតាមប្រសាសន៍របស់លោក Fatihah Arshad មានអាយុ២៩ឆ្នាំ ជាភ្ញៀវទេសចរម្នាក់ដែលនៅក្នុងហេតុការណ៍ផ្ទាល់បាននិយាយថា “ ទូកទើបចេញពីផែ ៥នាទីសោះ អ្នកដំណើរគ្រប់គ្នាចាប់ផ្តើមធុំក្លិនផ្សែងបាត់ទៅហើយ។  ខ្ញុំជាភ្ញៀវម្នាក់ក្នុងចំណោមភ្ញៀវទេសចរសរុប ៥២នាក់ដែលបានជិះលើទូកនោះ”។

នៅពេលប្រាកដថាទូកត្រូវបានឆេះពិតមែន បុគ្គលិកលើទូកបានជម្លៀសអ្នកដំណើរទៅអង្គុយនៅក្បាលទូកវិញដើម្បីសុវត្ថិភាព។

យោងតាមប្រសាសន៍របស់អ្នកនាំពាក្យម្នាក់ដែលមានវត្តមានក្នុងហេតុការណ៍ខាងលើបាននិយាយថា “គ្រានោះ យើងបានទទួលជំនួយពីទូក និងកប៉ាល់ផ្សេងទៀតដែលរត់លើខ្សែទឹកជាមួយគ្នា។  ភ្ញៀវទេសចរខ្លះបានហក់ចូលទឹកដើម្បីសង្រ្គោះជីវិតខ្លួនឯង”។ 

បន្ទាប់ពីហេតុការណ៍នេះកើតឡើង គេមិនឃើញមានភ្ញៀវទេសចរណាម្នាក់រងរបួសធ្ងន់ ឫគ្រោះថ្នាក់ដល់អាយុជីវិតទេ៕

មានវីដេអូនៅខាងក្រោម៖

ទូកដឹកភ្ញៀវទេសចរណ៍កំពុងឆេះ
ទូកដឹកភ្ញៀវទេសចរណ៍កំពុងឆេះ
ទូកដឹកភ្ញៀវទេសចរណ៍កំពុងឆេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]