ចិន៖ អ្នកខ្លះកើតមកមានទេពកោសល្យរកស៊ីតាំងពីកំណើត។ តួយ៉ាងដូចជាក្មេងជំទង់អាយុ ១៤ឆ្នាំម្នាក់មកទីក្រុងប៉េកាំង បានខ្ចីប្រាក់ម្តាយជាង ១២០ដុល្លារ យកទៅធ្វើជាដើមទុនរកស៊ី ចុងក្រោយក៏អាចរកប្រាក់បានដល់ទៅ ២,៥៤០ ដុល្លារ។

ខណៈពេលក្មេងៗផ្សេងទៀតកំពុងពេញសប្បាយក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំចិន ក្មេងជំទង់រូបនេះវិញ បែរជាបែកគំនិតខ្ចីលុយម្តាយរបស់ខ្លួន យកទៅបើករបរហ្គេមមួយសម្រាប់រកលុយទៅវិញ។

យោងតាមសារព័ត៌មាន China Press បានឱ្យដឹងថា ក្មេងជំទង់រូបនេះមាននាមត្រកូល Yang  គេបានយកលុយដែលខ្ចីបានទៅទិញកែវចំនួន ៤០០កែវ និងគ្រាប់ប៉េងប៉ុង ៣០០គ្រាប់ សម្រាប់ធ្វើជាហ្គេម ឬល្បែងដែលអាចលេងកម្សាន្តបាន។

ប្រសិនបើអ្នកឆ្ងល់អំពីរបៀបលេងវា គឺថានៅក្នុងកែវនីមួយៗមានលុយចាប់ពី ៥-១០០យ័ន (១-១៥ ដុល្លារ) ហើយអ្នកលេងអាចទិញគ្រាប់ប៉េងប៉ុង ១០គ្រាប់ក្នុងតម្លៃ ១០យ័ន (១.៥០ ដុល្លារ)។  ហើយនៅពេលអ្នកលេងបោះគ្រាប់ប៉េងប៉ុងចូលក្នុងកែវដែលមានលុយនៅក្នុងហ្នឹងស្រាប់ អ្នកលេងនឹងឈ្នះបានលុយទាំងនោះ។ ដូច្នេះមនុស្សម្នាបានចូលរូមលេងហ្គេមនេះយ៉ាងច្រើន។

បន្ទាប់ពីបើកហ្គេមនេះបានរយៈពេល ៨ថ្ងៃ Yang អាចរកប្រាក់បានដល់ទៅ ២,៥៤០ដុល្លារ។ ប៉ុន្តែជំនួញមួយនេះត្រូវបានបញ្ចប់ព្រោះគេត្រូវចូលរៀនវិញដូចធម្មតា។

នៅពេលសួរ Yang ថាតើគេនឹងយកប្រាក់នេះទៅធ្វើអ្វីខ្លះ គេបាននិយាយថា៖

«ខ្ញុំនឹងទិញទូរស័ព្ទថ្មីមួយឱ្យម៉ាក់ខ្ញុំ ពីព្រោះបើគ្មានការគាំទ្រពីម៉ាក់ខ្ញុំ ក៏ខ្ញុំមិនអាចមានឱកាសរកស៊ីបែបនេះបានដែរ។»

ម៉ាក់របស់ Yang ប្រាកដជាសប្បាយចិត្តណាស់ហើយ នៅពេលមានកូនម្នាក់ចេះដឹងគុណបែបនេះ ហើយពួកយើងសង្ឃឹមថានៅពេលក្មេងនេះធំឡើង រូបគេនឹងអាចក្លាយទៅជាអ្នករកស៊ីដ៏ល្អម្នាក់នៅថ្ងៃអនាគត៕

ហ្គេមដែល Yang បង្កើត
អ្នកចូលរួមលេងហ្គេម
Yang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]