ភ្នំពេញ៖ បើយើងក្រឡេកទៅមើលទីផ្សារសិល្បៈរបស់ កញ្ញា វ៉ាន់ នីឡា កញ្ញា ម៉ាក់ សែនសូនីតា កញ្ញា បេប៊ី និង កញ្ញា សាឡាត់ ស្រីឡាង តារាស្រីទាំង៤ដួងនេះ វិញឃើញថាមានសន្ទុះកើនឡើងពីអ្នកគាំទ្រខ្លាំងមែនទែន ទៅលើសមត្ថភាពការសម្ដែងរបស់ពួកគេ។

ជាមួយគ្នានេះដែរ ក្រៅពីអាជីពជាតារាសម្ដែង និងច្រៀងរបស់ ពួកគេ អ្នកទាំង៤ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបសម្រស់ និងការតុបតែង ស្ទាយ៍រៀងៗខ្លួន។

ជាក់ស្ដែង កាលពីថ្មីនេះៗ គេសង្កេតឃើញកញ្ញា វ៉ាន់ នីឡា កញ្ញា ម៉ាក់ សែនសូនីតា កញ្ញា បេប៊ី និង កញ្ញា សាឡាត់ ស្រីឡាង ចួលរួមក្នុងកម្មវិធីមួយ ដែលមានសិល្បករសិល្បការិនី មានវត្តមាននារាត្រីនោះ មិនតិចនោះទេ ជាមួយការតុបតែងខ្លួន យ៉ាងស្រស់ស្អាតតែម្ដង។

យ៉ាងណាមិញ ក្រោយពីបានឃើញ នូវរូបភាពជាច្រើនបង្ហោះនៅលើគណនីហ្វេសប៊ុក ផ្លូវការរបស់ ពួកគេ ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន បានលើកជាប្រធានបទ សម្រស់របស់ពួកគេ មកនិយាយ ថាមិនដឹងអ្នកណា​ស្អាតជាងអ្នកណា បើខ្ញង់ៗដូចគ្នាបែបនេះ។ អាចនិយាយបានថា នេះជាលើកទីមួយហើយ ដែលតារាស្រីទាំង៤នាក់នេះ បានថតរួបបង្អួតសម្រស់ជុំគ្នាយ៉ាងដូច្នោះ៕

ចុះប្រិយមិត្ត គិតថា អ្នកណាស្អាតជាង?

វ៉ាន់ នីឡា
បេ ប៊ី
ម៉ាក់ សែនសូនីតា
សាឡាត់ ស្រីឡាង
កញ្ញា វ៉ាន់ នីឡា កញ្ញា ម៉ាក់ សែនសូនីតា កញ្ញា បេប៊ី
វ៉ាន់ នីឡា ម៉ាក់ សែនសូនីតា បេប៊ី និង កញ្ញា សាឡាត់ ស្រីឡាង
កញ្ញា វ៉ាន់ នីឡា កញ្ញា បេប៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]