ភ្នំពេញ៖ ហាង បាប៊ីឃ្យូ ផ្លាហ្សា ជាហាងសាច់អាំងដោយខ្លួនឯងដ៏ល្បីមកពីប្រទេសថៃ បានផ្តល់ជូនរសជាតិប្លែកថ្មីមួយទៀតដ៏គួរឲ្យទាក់ទាញគឺ «ស៊ុបពងទាប្រៃ» ចាប់ពីថ្ងៃទី ២២ ខែកុម្ភៈ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៩ នេះប៉ុណ្ណោះ។

សូមប្រញាប់ឡើង ព្រោះរយៈពេលផ្តល់ជូនមានកំណត់

បើយោងតាមប្រសាសន៍លោក ណាង គីណាល់ ជាប្រធានគ្រប់គ្រងទីផ្សាររបស់ EFG (Express food Group) Co., Ltd ក្នុងនោះមានម៉ាកបាប៊ីឃ្យូ ផ្លាហ្សា ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖

«ដើម្បីបំពេញចិត្តរបស់អតិថិជនហាង បាប៊ីឃ្យូ ផ្លាហ្សា ខិតខំបង្កើតឈុតមុខម្ហូបអាហារថ្មីៗប្លែកជាច្រើនបន្ដបន្ទាប់ ជាក់ស្ដែង «ស៊ុបពងទាប្រៃ» នេះតែម្តង ហើយសម្រាប់ឈុត «ស៊ុបពងទាប្រៃ» នេះ អាចញុំាបានគ្នាពី ២ ទៅ ៣ នាក់ ជាមួយនឹងតម្លៃចាប់ពី ១៩.៩៩ ដុល្លារតែប៉ុណ្ណោះ ហើយមាន ៣ ជម្រើសសម្រាប់អតិថិជនជ្រើសរើសផងដែរ គឺឈុតសាច់ជ្រូក ឈុតសាច់គោ និងឈុតសាច់ចម្រុះ»។
ស៊ុបពងទាប្រៃ នៅហាង បាប៊ីឃ្យូ ផ្លាហ្សា

លោកក៏បានបញ្ជាក់ផងដែរថា៖

«នេះគឺជារសជាតិថ្មី គ្រឿងផ្សំប្លែក ហើយធានាថាសម្រាប់អតិថិជនដែលចូលចិត្តញ៉ាំពងទាប្រៃពិតទទួលបានរសជាតិពិតពីហាង បាប៊ីឃ្យូ ផ្លាហ្សា។ ហើយអ្វីដែលពិសេសបំផុតនោះ សម្រាប់អតិថិជនដែលមានកាតសមាជិក Bar BGon Club ដែលបានទិញឈុតថ្មីណាមួយក៏បាន នឹងទទួលបានការ៉េមពងទាប្រៃមួយកែវភ្លាមដោយឥតគិតថ្លៃ ដែលលក់ក្មុងតម្លៃធម្មតា ៣.៥០ ដុល្លារ»។
ការ៉េមពងទាប្រៃ

លោក វិសាល ជាអតិថិជនមកញ៉ាំនៅហាង បាប៊ីឃ្យូ ផ្លាហ្សា សាខា TK Avenue បានមានប្រសាសន៍ឲ្យដឹងដែរថា៖

«ហាង បាប៊ីឃ្យូ ផ្លាហ្សា តែងតែផ្តល់មុនម្ហូបៗថ្មីជានិច្ច មានដូចជា ឈុតស៊ុកណ័រ ឈុតជប់លៀងថ្មីនេះ គឺឈុតនាំសំណាងជាមួយនឹងការតុបតែងសាច់ជាផ្កា។ មកញ៉ាំអាហារនៅហាង បាប៊ីឃ្យូ ផ្លាហ្សា មិនត្រឹមតែមានរសជាតិឆ្ងាញ់ប្លែកខុសពីគេ ហើយថែមទាំងទទួលបាននូវភាពស្រស់ស្អាតតាមរយៈការតុបតែងសាច់ បរិយាកាសស្រស់ស្រាយ អនាម័យខ្ពស់ សុវត្ថិភាពចំណីអាហារ Internet មានល្បឿនលឿន សេវាកម្មល្អ ជាមួយនឹងបុគ្គលិករួសរាយរាក់ទាក់។ ហើយពេលនេះហាង បាប៊ីឃ្យូ ផ្លាហ្សា កំពុងផ្តល់ជូន «ស៊ុបពងទាប្រៃ» ដែលមានរសជាតិឆ្ងាញ់ជាប់ចិត្ត ចង់ញ៉ាំម្តងហើយម្តងទៀត»។ 

លោកបានបន្ថែមថា៖

«ខ្ញុំសូមណែនាំបងប្អូនមកញ៉ាំអាហារនៅហាង បាប៊ីឃ្យូ ផ្លាហ្សា ទោះជាលក្ខណៈគ្រួសារ ជាគូសង្សារ ជួបជុំមិត្តភក្តិ បងប្អូន ខួបកំណើត ខួបអាពាហ៍ពិពាហ៍ ពិតជាកន្លែងដ៏សាកសមបំផុត និងមិនខុសបំណងឡើយ»។
ស៊ុបពងទាប្រៃ នៅហាង បាប៊ីឃ្យូ ផ្លាហ្សា

ហាង បាប៊ីឃ្យូ ផ្លាហ្សា ក៏មានទីកន្លែងសម្រាប់ក្មេងលេង បន្ទប់ខារ៉ាអូខេដ៏ស្រស់ស្អាត ពិតជាកន្លែងដែលសាកសមបំផុតក្នុងការជួបជុំគ្រួសារ និងកម្មវិធីផ្សេងៗទៀតជាច្រើន។ សម្រាប់ការកក់បន្ទប់ខារ៉ាអូខេលេខទូរស័ព្ទ ០២៣ ២៣ ១៨ ១៧។ លើសពីនេះទៀតហាង បាប៊ីឃ្យូ ផ្លាហ្សា ក៏មានផ្តល់ជូននូវកាតសមាជិក Bar BGon Club ដែលមានតម្លៃត្រឹមតែ ៥ ដុល្លារប៉ុណ្ណោះ ហើយមានសុពលភាព ១ ឆ្នាំ។ គ្រប់សមាជិក Bar BGon Club នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការបញ្ចុះតម្លៃសម្រាប់ឈុតសមាជិករហូតដល់ ៣០% សន្សំពិនិត្យដើម្បីប្តូរជារបស់ផ្សេងៗជាច្រើន ឬ ប្តូរជាមុខម្ហូប និងសិទ្ធិពិសេសក្នុងការសាកមុខម្ហូបថ្មីៗមុនគេ។

គួរបញ្ចាក់ថាហាង បាប៊ីឃ្យូ ផ្លាហ្សា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៧ ដោយលោក Choopong Choopojcharoen ដែលបានអនុវត្តសាច់អាំងបែបម៉ុងហ្គោលីល្បីជាយូរមកហើយជាមួយភោជនីយដ្ឋានរបស់គាត់។ កាន់តែពិសេសទៅទៀត ដោយមានការគាំទ្រពីសំណាក់អតិថិជនយ៉ាងខ្លាំង បាប៊ីឃ្យូ ផ្លាហ្សា បានពង្រីកសាខាក្នុងឆ្នាំ ២០១៧ ជាង ១៥០ កន្លែង ទាំងនៅក្នុងប្រទេសថៃ និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ហើយបាប៊ីឃ្យូ ផ្លាហ្សា ត្រូវបានចាត់ចំណាត់ថ្នាក់ភោជនីយដ្ឋានលេខ១ ក្នុងផ្នែកភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងជាង ៥ ឆ្នាំជាប់ៗមកហើយ។ 

ហាងសាច់អាំងបែបម៉ុងហ្គោលីមួយនេះ ត្រូវបាននាំចូលមកទីផ្សារកម្ពុជាដោយក្រុមហ៊ុន អ៊ី អេហ្វ ជី ហើយមកដល់សព្វថ្ងៃនេះមាន ៥ សាខា ផ្សារទំនើប អ៊ី អន ម៉ល ភ្នំពេញជាន់ទី២ សាខាទួលគោកផ្លូវ ៣១៥ កែង ៥២៨ សាខាផ្សារសូរិយាជាន់ទី៣ សាខាផ្សារទំនើប អ៊ី អន ម៉ល សែនសុខ ស៊ីតធី ជាន់ទី២ និងសាខាដឹហេរី ថេកវ៉ក ក្រុងសៀមរាប បើកចាប់ពីម៉ោង ១០:០០ ព្រឹក ដល់ ១០:០០ យប់។ 

ព័ត៌មានបន្ថែម៖ ០២៣ ២៣ ១៨ ១៧ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]