ភ្នំពេញ៖ ពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ AFF U-22 2019 ដែលកម្ពុជារៀបចំជាម្ចាស់ផ្ទះ បានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ នាល្ងាចថ្ងៃអាទិត្យនេះ។ ក្រុមបាល់ទាត់ចំនួន ៤ បានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះរួមមាន ក្រុមយុវជនជម្រើសជាតិវៀតណាម និងថៃមកពីពូល A ខណៈដែលក្រុមឥណ្ឌូនេស៊ី និងកម្ពុជាដែលជាម្ចាស់ផ្ទះឡើងមកពីពូល B។

ក្រុមយុវជនជម្រើសជាតិកម្ពុជា
ក្រុមយុវជនជម្រើសជាតិថៃ

បងប្អូនប្រិយមិត្តអ្នកគាំទ្រវិស័យកីឡា ជាពិសេសគឺគាំទ្រកីឡាបាល់ទាត់ជាតិ អាចអញ្ជើញចូលរួមទិញសំបុត្រទស្សនាការប្រកួតនេះបាន នៅឯទីលានពហុកីឡដ្ឋានជាតិផ្ទាល់តែម្តង នាល្ងាចថ្ងៃអាទិត្យទី ២៤ ខែកុម្ភៈនេះ។ 

កម្មវិធីប្រកួតរួមមាន ក្រុមជម្រើសជាតិវៀតណាម ប៉ះឥណ្ឌូនេស៊ី វេលាម៉ោង ៣:៣០នាទីរសៀល និងមួយគូទៀតគឺក្រុមជម្រើសជាតិកម្ពុជា ប៉ះថៃ វេលាម៉ោង ៦:៣០នាទីល្ងាច។

ក្រុមយុវជនជម្រើសជាតិវៀតណាម
ក្រុមយុវជនជម្រើសជាតិឥណ្ឌូនេស៊ី

ដោយឡែក សំបុត្រចូលទស្សនាការប្រកួតនេះ ប្រិយមិត្តអាចរកទិញបាននៅបញ្ជរមុខកីឡដ្ឋានជាតិផ្ទាល់តែម្តង។ សំបុត្រចូលទស្សនាចែកជា ២ប្រភេទគឺ៖ ប្រភេទ១ តម្លៃ ១០,០០០រៀល (កន្លែងមានដំបូល កៅអីជ័រ) និងប្រភេទ២ តម្លៃ ៥,០០០រៀល (អត់ដំបូល)។ សូមបញ្ជាក់ថា ប្រិយមិត្តទិញសំបុត្រ ១សន្លឹកអាចទស្សនាបានទាំង២ប្រកួតតែម្តង៕

កន្លែងលក់សំបុត្រមុខកីឡដ្ឋានជាតិ
អ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]