ថៃ៖ ក្រោយពីបញ្ចប់ភាពរវល់ ក្នុងការងារសិល្បៈអស់មួយរយៈ តារាចម្រៀងស្រី កញ្ញា Gam Wichayanee ក៏បានដឹកដៃ សមាជិកគ្រួសារជាច្រើននាក់ ដែលនាងតែងតែចាត់ទុកជាមនុស្សសំខាន់បំផុតសម្រាប់រូបនាង ដើរលេងកម្សាន្តអារម្មណ៍ជាមួយគ្នា យ៉ាងសប្បាយរីករាយ។

ដោយក្នុងនោះដែរ តារាស្រីរូបស្អាត ​កញ្ញា Gam Wichayanee ក៏បានព្រលែងខ្លួនជាមួយសម្បុរខ្មៅស្រអែម តែមិនមែនបែបជាឈុតប៊ីគីនីនោះទេ ជាលក្ខណៈឈុតសម្លៀកបំពាក់ធម្មតាៗ ចុះលេងអាងទឹកយ៉ាងសប្បាយរីករាយ និងជាពិសេស ក៏មិនភ្លេចបង្អួតសម្រស់ យ៉ាងស្រស់ស្អាត ជាមួយទេសភាពដ៏ទាក់ចិត្ត នៅលើកោះម៉ាឌីវផងដែរ។

ក្នុងនោះដែរ ក៏មានហ្វេនជាច្រើននាក់ បានសរសើរដល់ តារាស្រីកញ្ញា Gam ដែលនៅតែរក្សាតំណែងតារាស្រី ដែលមិនសូវបង្ហាញភាពស៊ីអារម្មណ៍ ដូចតារាស្រីផ្សេងៗ ឲ្យតែពេលទៅលេងតំបន់សមុទ្រម្ដងណា ដឹងតែបញ្ចេញដើមទ្រូង និងរាងទាំងស្រុងតែម្តង៕ 

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Gam
Gam
Gam
Gam
Gam
Gam
គ្រួសារ​Gam

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]