ហ្វីលីពីន៖ វីដេអូម្តាយយកបាយបញ្ចុកកូនទៅដល់ទូហ្គេម កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។

យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា អ្នកស្រី Lilybeth Marvel អាយុ ៣៧ឆ្នាំ មុខរបរជាអ្នកម៉ាស្សា រស់នៅប្រទេសហ្វលីពីន បញ្ចុកបាយកូនឈ្មោះ Carlito អាយុ ១៣ឆ្នាំ ដល់កន្លែងលេងហ្គេម ព្រោះតែរូបគេវក់លេងហ្គេម «Rules of Survival» ពេក។

ហ្គេម Rules of Survival

ក្មេងម្នាក់នេះលេងហ្គេមអស់ ៤៨ម៉ោង មិនព្រមហូបបាយហូបទឹកអីទេ នៅក្នុងហាងហ្គេមមួយកន្លែងក្នុងខេត្ត Nueva Ecija។ ម្តាយក្មេងនេះបាននិយាយថា គាត់មានការព្រួយបារម្ភអំពីកូនរបស់គាត់ត្រូវដាច់ពោះស្លាប់នៅថ្ងៃបន្ទាប់។ គាត់ថែមទាំងសួរលោកកូនថា តើគេចង់ហូបវីតាមីនដែលម៉ាក់យាយផ្ញើឱ្យឬទេ?

អ្នកស្រី Lilybeth ព្រមទាំងស្វាមីដែលមានមុខរបរជាសន្តិសុខ បានបញ្ឈប់ការសិក្សារបស់កូនជាបណ្តោះអាសន្នសិន ព្រោះក្មេងនេះវក់ហ្គេមពេក។ អ្នកស្រីក៏ធ្លាប់បានព្យាយាមហាមឃាត់កូនមិនឱ្យលេងហ្គេមជាច្រើនលើកច្រើនសាដែរ ប៉ុន្តែគ្មានប្រសិទ្ធភាពសោះ ពោលគឺក្មេងម្នាក់នេះតែងតែលួចទៅលេងហ្គេមជានិច្ច។ 

អ្នកស្រី Lilybeth Marvel

អ្នកស្រីបានបន្តនិយាយថា៖

«ខ្ញុំធ្លាប់ស្តីបន្ទាសឱ្យគេកុំឱ្យលេងហ្គេមដែរ ប៉ុន្តែគ្មានបានការសោះ។ អីចឹងខ្ញុំមានតែព្យាយាមរកវិធីដោះស្រាយផ្សេង។»

«ខ្ញុំព្យាយាមធ្វើរឿងគ្រប់យ៉ាងឱ្យគេយល់ថា មិនថាមានអ្វីកើតឡើងនៅក្នុងជីវិតគេនោះទេ។ ខ្ញុំនៅតែជាម្តាយម្នាក់ដែលស្រលាញ់ និងយកចិត្តទុកដាក់រូបគេគ្រប់ពេល។»

«ពួកយើងកំពុងតែព្យាយាមអស់ពីសមត្ថភាពក្នុងការដោះស្រាយបញ្ហានេះ ប៉ុន្តែវានៅតែជាឧបសគ្គសម្រាប់យើង៕» 

ទស្សនាវីដេអូខាងក្រោម៖

លោកកូន Carlito

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]