ភ្នំពេញ៖ កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិការទូរស័ព្ទចល័តឈានមុខគេក្នុងប្រទេសកម្ពុជា បានដាក់ឲ្យដំណើរការជាផ្លូវការនូវកម្មវិធីតន្រ្តីតាមទូរស័ព្ទ «Pleng» ដែលត្រូវបានកែលម្អ និងផ្លាស់ប្តូរចេញពីកម្មវិធី Smart Music ដោយបញ្ចូលវិធីល្អៗបំផុត ដែលអ្នកអាចស្ដាប់បទចម្រៀងទាំងការប្រើ ឬមិនប្រើអិុនធើណែត។ ក្រុមហ៊ុនក៏បានរៀបចំព្រឹតិ្តការណ៍ តន្រ្តីនៅផ្សារទំនើបAEON Sen Sok ផងដែរ ព្រមជាមួយនឹងវត្តមានចូលរួម ពីសំណាក់សិល្បករល្បីៗជាច្រើនដួងរបស់កម្ពុជា។

Pleng by Smart គឺជាបណ្ណាល័យឌីជីថល ដែលមានបទចម្រៀងខ្មែរ និងអន្តរជាតិជាង១លានបទ ដែលនេះជាកម្មវិធីធំជាងគេ និងមានភាពចម្រុះជាងគេបំផុតក្នុងប្រទេសកម្ពុជា។ កម្មវិធីផ្សាយវិទ្យុរបស់ Pleng ត្រូវបានរៀបចំដោយ DJ ល្បីៗបំផុត ដោយផ្តល់ជូននូវប្រភេទបទចំម្រៀងក្នុងស្រុក និងអន្តរជាតិជាច្រើនមានដូចជាចង្វាក់ Rock, hip-hop, electronic និង Rock ‘n’ Roll បែបខ្មែរ។ កម្មវិធី Pleng ដែលអាច​ទាញយកមកប្រើបានពី Google Play និង App Store ក៍អនុញ្ញាឲ្យប្រជាពលរដ្ឋកម្ពុជាដែលចូលចិត្តតន្រ្តី អាចទទួលបាននូវកម្មវិធីកម្សាន្តយ៉ាងងាយស្រួល។

ព្រឹត្តិការណ៍ប្រគំតន្រ្តីសម្ពោធកម្មវិធីតន្រ្តីតាមទូរស័ព្ទថ្មី Pleng by Smart

លោក (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុនSmart Axiata បានមានប្រសាសន៍ថា៖ 

«ចាប់តាំងពីឆ្នាំ ២០១៥ មកក្រុមហ៊ុន Smart បាននាំមុខគេ ដោយបានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ក្នុងការដាក់ឲ្យដំណើរការកម្មវិធីតន្រ្តី អនឡាញនៅប្រទេសកម្ពុជា ដោយបានជួយផ្សព្វផ្សាយសិល្បករល្បីៗក្នុងស្រុក និងរៀបចំការប្រគំតន្ត្រី អន្តរជាតិជាច្រើន។ ថ្ងៃនេះគឺជាភាពជោគជ័យដ៏អស្ចារ្យមួយផ្សេងទៀតសម្រាប់យើងក្នុងការលើកកម្ពស់កម្មវិធីកម្សាន្ត បែបឌីជីថល និងជួយគាំទ្រវិស័យតន្ត្រីដ៏សម្បូរបែបរបស់កម្ពុជា ដែលជាមោទនភាពរបស់ប្រជាពលរដ្ឋកម្ពុជា»។

ចំពោះសិល្បករក្នុងស្រុកដូចជាកញ្ញា Adda Angel ការដាក់ចេញនូវកម្មវិធីតន្រ្តីតាមទូរស័ព្ទ Pleng by Smart នឹងជួយបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់មនុស្សគ្រប់គ្នាក្នុងការលើកកម្ពស់វិស័យកម្មវិធីតន្ត្រីនៅប្រទេសកម្ពុជា៖

«ខ្ញុំមានកិត្តិយសណាស់ ដែលមានវត្តមានក្នុងកម្មវិធីដ៏គួរឲ្យទុកចិត្ត ដូចជាកម្មវិធី Pleng by Smart នេះ ហើយកម្មវិធីនេះនឹងជួយជាកម្លាំងចិត្តដល់សិល្បករខ្មែរវ័យក្មេងកាន់តែច្រើនឡើង ក្នុងការបង្កើតស្នាដៃពិសេសៗឲ្យបានច្រើនសម្រាប់វិស័យតន្ត្រីរបស់យើង។ ប្រាកដណាស់ ឧស្សាហកម្មតន្ត្រីនៅកម្ពុជា នឹងឆ្ពោះទៅមុខតាមទិសដៅត្រឹមត្រូវ»៕
ព្រឹត្តិការណ៍ប្រគំតន្រ្តីសម្ពោធកម្មវិធីតន្រ្តីតាមទូរស័ព្ទថ្មី Pleng by Smart
ព្រឹត្តិការណ៍ប្រគំតន្រ្តីសម្ពោធកម្មវិធីតន្រ្តីតាមទូរស័ព្ទថ្មី Pleng by Smart
ព្រឹត្តិការណ៍ប្រគំតន្រ្តីសម្ពោធកម្មវិធីតន្រ្តីតាមទូរស័ព្ទថ្មី Pleng by Smart
ព្រឹត្តិការណ៍ប្រគំតន្រ្តីសម្ពោធកម្មវិធីតន្រ្តីតាមទូរស័ព្ទថ្មី Pleng by Smart
ព្រឹត្តិការណ៍ប្រគំតន្រ្តីសម្ពោធកម្មវិធីតន្រ្តីតាមទូរស័ព្ទថ្មី Pleng by Smart
ព្រឹត្តិការណ៍ប្រគំតន្រ្តីសម្ពោធកម្មវិធីតន្រ្តីតាមទូរស័ព្ទថ្មី Pleng by Smart
ព្រឹត្តិការណ៍ប្រគំតន្រ្តីសម្ពោធកម្មវិធីតន្រ្តីតាមទូរស័ព្ទថ្មី Pleng by Smart
ព្រឹត្តិការណ៍ប្រគំតន្រ្តីសម្ពោធកម្មវិធីតន្រ្តីតាមទូរស័ព្ទថ្មី Pleng by Smart
ព្រឹត្តិការណ៍ប្រគំតន្រ្តីសម្ពោធកម្មវិធីតន្រ្តីតាមទូរស័ព្ទថ្មី Pleng by Smart
ព្រឹត្តិការណ៍ប្រគំតន្រ្តីសម្ពោធកម្មវិធីតន្រ្តី តាមទូរស័ព្ទថ្មី Pleng by Smart

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]