ភ្នំពេញ៖ «អ្នកជំនាញថតរូបពេលយប់» គឺជាចំណងជើងមួយដែលធ្លាប់ទទួលបានការងឿងឆ្ងល់ និងការបង្ហាញមុខជាសាធារណៈ នៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ តាមរយៈការ Post និងការ Share របស់ក្រុមតារាសម្តែងល្បីៗនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះក៏មានអ្នកចង់ដឹង និងចាប់អារម្មណ៍អំពីសមត្ថភាពនៃការថតរូបពេលយប់ដ៏ជំនាញ ដែលមនុស្សគ្រប់គ្នាតែងតែលើកឡើងនោះ។

ទូរស័ព្ទ R17 Pro អ្នកជំនាញថតរូបពេលយប់

ទូរស័ព្ទ R17 Pro គឺជាប្រភេទម៉ូឌែលស្មាតហ្វូនថ្មី ដែលក្រុមហ៊ុន OPPO បានផលិត ដើម្បីជាតម្រូវការរបស់មនុស្សទាន់សម័យ និងសម្រាប់អ្នកដែលស្រលាញ់ការថតរូបពេលយប់។ យោងតាមការ Post របស់ក្រុមអ្នកតារាសម្តែង និងពិធីករ-ពិធីការិនីល្បីៗ ទៅលើរូបថតមួយសន្លឹក ដោយមានបុរសម្នាក់កាន់កាមេរ៉ាថតរូប ទន្ទឹមគ្នាជាមួយនឹងទូរស័ព្ទ R17 Pro បានឲ្យដឹងថា នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ ទី ២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ នឹងមានកម្មវិធីការតាំងបង្ហាញម៉ូឌែលទូរស័ព្ទ R17 Pro នៅផ្សារទំនើប AEON 1 LIVELY PLAZA (ជាន់ផ្ទាល់ដី) ដើម្បីបង្ហាញពីសមត្ថភាពពិតនៃទូរស័ព្ទម៉ូឌែលនេះ។ 

យោងតាមការឲ្យដឹងរបស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជាបានបញ្ជាក់ថា កម្មវិធីតាំងបង្ហាញទូរស័ព្ទ R17 Pro នេះនឹងផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើន សម្រាប់អ្នកចូលរួមទស្សនាដូចជា លោកអ្នកអាចទស្សនានូវរូបថតជាច្រើនសន្លឹក ដែលថតដោយទូរស័ព្ទ R17 Pro នាពេលរាត្រី ទាំងរូបភាពនៅក្នុងប្រទេសកម្ពុជា និងតាមបណ្តាប្រទេសនានា ដែលជាដៃគូសហការជាមួយក្រុមហ៊ុន។ ចង់ដឹងថា តើវាមានភាពស្រស់ស្អាត និងគុណភាពច្បាស់កម្រិតណា ដូចដែលការលើកឡើងរបស់អ្នក Post ដែរ ឬទេ?មិនតែប៉ុណ្ណោះនៅក្នុងកម្មវិធីការតាំងបង្ហាញទូរស័ព្ទនោះ លោកអ្នកក៏អាចទស្សនាដោយផ្ទាល់ និងចាប់កាន់ទូរស័ព្ទថ្មី R17 Pro ជាច្រើនគ្រឿង ថែមទាំងអាចធ្វើតេស្តសមត្ថភាពថតរូបរបស់វាបានដោយខ្លួនឯង និងជួបជាមួយនឹងអ្នកជំនាញផ្នែកថតរូបគ្រប់ប្រភេទកាមេរ៉ា ដែលនឹងបង្ហាញជូនលោកអ្នកនូវបច្ចេកទេសនៃការថតរូបគ្រប់ប្រភេទបានទៀតផង។ តាមការបញ្ជាក់របស់ក្រុមហ៊ុន បានឲ្យដឹងទៀតថាទូរស័ព្ទម៉ូឌែលថ្មី R17 Pro គឺជាផលិតផលមួយ ដែលបានរចនាជាពិសេសសម្រាប់មនុស្សសម័យថ្មី ដោយវាមានរូបរាងទាក់ទាញសម្រិតសម្រាំងតាំងពី Hardware និង Software។ 

ទូរស័ព្ទ R17 Pro

បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនៅលើអេក្រង់ទូរស័ព្ទ ហើយផ្នែកខាងក្រោយទូរស័ព្ទមានពណ៌ Gradient បែបធម្មជាតិ និងបំពាក់ដោយកាមេរ៉ាក្រោយ ៣ គ្រាប់សម្រាប់ថតរូបពេលយប់ មានបច្ចេកទេសទប់លំនឹង OIS ដោយមិនខ្លាចញ័រ ដែលអាចធ្វើឲ្យរូបថតរបស់លោកអ្នកចេញពីម៉ូឌែលនេះមានគុណភាពខ្ពស់ដូចអ្នកជំនាញថតរូបពេលយប់ដូច្នោះដែរ។ ម្យ៉ាងវិញទៀតទូរស័ព្ទ R17 Pro មានបច្ចេកវិទ្យាសាកថ្មលឿន Super VOOC ដែលមានសុវត្ថិភាព ស្របពេលដែលវាសាកថ្មបណ្តើរ និងដំណើរការកម្មវិធីនានាបណ្តើរ។ R17 Pro មាន RAM ទំហំ 8GB ដែលអាចជួយលោកអ្នក មិនឲ្យមានអារម្មណ៍ធុញថប់ គ្រប់ពេលដែលលោកអ្នកត្រូវការថតរូបភាព ឬរូបវីដេអូឡើយ និងមិនធ្វើឲ្យទូរស័ព្ទរបស់លោកអ្នកស្ពឹក ឬដើរយឺតឡើយ ពេលបើកកម្មវិធីគ្រប់ប្រភេទ។ តើ R17 Pro ពិតជាមានលក្ខណៈពិសេសបែបនេះមែនទេ? តោះនៅចាំអីទៀត ទៅចូលរួមទាំងអស់គ្នា កម្មវិធីតាំងបង្ហាញទូរស័ព្ទ R17 Pro នៅថ្ងៃទី ២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្សារទំនើប AEON 1 លោកអ្នកនឹងបានដឹងជាក់ជាមិនខាន។ 

ចង់ដឹងព័ត៌មានបន្ថែមពីកម្មវិធីនេះ និងទូរស័ព្ទ R17 Pro សូមលោកអ្នកចូលទៅកាន់ Page ផ្លូវការរបស់ OPPO តាមរយៈ https://www.facebook.com/OPPOCAMBODIA/ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]