ភ្នំពេញ៖ កីឡាករ សេត រ៉ូស៊ីប របស់ក្លិបបឹងកេត និងជាកីឡាកររបស់ក្រុមជម្រើសជាតិកម្ពុជា បាននាំមកនូវមោទនភាពជាខ្លាំងសម្រាប់បាល់ទាត់កម្ពុជាទាំងមូល ក្រោយពេលដែលគេបានស្វែងរកគ្រាប់បាល់ជ័យជម្នះសម្រាប់កម្ពុជា ទល់នឹងម៉ាឡេស៊ីកាលពីថ្ងៃចន្ទកន្លងទៅ។

្ក្រុមជម្រើសជាតិកម្ពុជា

ទន្ទឹមនឹងគ្រាប់បាល់ជ័យជម្នះនេះដែរ កីឡាកររបស់បឹងកេតរូបនេះបានបង្ហាញពីអារម្មណ៍រំភើបជាខ្លាំង ចំពោះសមិទ្ធផលដែលគេធ្វើបានសម្រាប់ក្រុមជម្រើសជាតិ។ ប៉ុន្តែក្រោយពីបញ្ចប់ការប្រកួត សេត រ៉ូស៊ីប បានបង្ហោះសារមួយដោយមានអត្ថន័យថា៖ “មួយគ្រាប់ដែលខ្ញុំរកបានថ្ងៃនេះផ្ញើជូនទៅលោកគ្រូ ដេន វណ្ណា ដែលសម្រាកព្យាបាលនៅមន្ទីពេទ្យ រុស្ស៊ី សូមឱ្យលោកគ្រូឆាប់ជាពីជំងឺឆាប់ៗផង”។

សារនៅលើបណ្តាញសង្គមរបស់កីឡាករ សេត រ៉ូស៊ីប

បន្ទាប់ពីបានឃើញសារនេះនៅលើបណ្តាញសង្គមរបស់ សេត រ៉ូស៊ីប មហាជន រួមទាំងអ្នកគាំទ្រទាំងអស់ពិតជាស្ងើចសរសើរមែនទែន សម្រាប់ការនឹករលឹកដល់គ្រូរបស់ខ្លួនគឺលោក ដេន វណ្ណា ហើយដឹងគុណចំពោះអ្វីដែលខ្លួនគេទទួលបានពីលោកគ្រូបង្វឹកតាំងពីវ័យក្មេង។

គួរបញ្ជាក់ផងដែរថា លោកគ្រូ ដេន វណ្ណាកំពុងសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យរុស្ស៊ី បន្ទាប់ពីមានជំងឺធ្ងន់ធ្ងរពិបាកជាខ្លាំងក្នុងការសម្រាក ដើរ ឈរ និងកិច្ចការងារផ្សេងទៀត៕

លោកគ្រូ ដេន វណ្ណា
លោកគ្រូ ដេន វណ្ណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]