បរទេស៖ មួយរយៈក្រោយនេះមានព័ត៌មានជាច្រើនទាក់ទងនឹងតារាចម្រៀង វ័យ២៤ឆ្នាំ Justin Bieber និងគូស្នេហ៍វ័យ២២ឆ្នាំ Hailey Bieber ដែលស្នេហារបស់ពួកគេទាំងពីរមានតែស្នាមញញឹម និងភាពផ្អែមល្ហែម។

ប៉ុន្តែនៅពីក្រោយស្នាមញញឹមនេះ Justin កំពុងតែមានជំងឺមួយនៅជាប់នឹងខ្លួន នោះគឺជំងឺបាក់ទឹកចិត្ត ដែលពេលនេះកំពុងស្ថិតនៅក្នុង ដំណាក់កាលព្យាបាលយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

ជំងឺបាក់ទឹកចិត្តរបស់ Justin មិនបានបណ្តាលមកពីបញ្ហាស្នេហា ឬរឿងរៀបការនោះទេពីព្រោះគេមានសេចក្តីសុខនិងជីវិតគូរបស់គេខ្លាំងណាស់។ ប៉់ុន្តែជំងឺនេះបណ្តាលមកពីសម្ពាធនៃការរស់នៅដោយគ្មានភាពឯកជន តែងតែមានអ្នកតាមដាន ចាំថតគ្រប់សកម្មភាពទាំងអស់របស់គេ។ ជាមួយគ្នានេះផងដែរធ្លាប់លេចចេញនូវរូបភាពដែល Justin អង្គុយយំនៅក្នុងឡាន និងមាន Hailey នៅក្បែរចាំលួងលោមថែមទៀតផង។

ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែកុម្ភៈនេះបានប្រទះឃើញរូបភាព Justin នៅក្នុងក្លឹបប្រដាល់ UFC ដែលគេកំពុងធ្វើការហ្វឹកហាត់ ដែលនេះក៏ជាវិធីសាស្រ្តមួយប្រភេទក្នុងការព្យាបាលជំងឺនេះផងដែរ។ ទៀតសោតក៏ឃើញ Hailey នៅក្បែរនិងជួយមើលថែយ៉ាងដិតដល់។

គួររំលឹកផងដែរថា Justin ធ្លាប់ផ្តល់បទសម្ភាសន៍ក្នុងទស្សនាវដ្តី Vogue ថា ៖

« ខ្ញុំមានអារម្មណ៍មិនល្អចំពោះខ្លួនឯងទេ គឺអ្នកទាំងអស់គ្នាស្រលាញ់ខ្ញុំទាំងដែលខ្ញុំជាមនុស្សមិនល្អ ជាមនុស្សក្រអឺតក្រទមមានអំនួត ហើយខ្ញុំតែងតែពាក់វ៉ែនតាខ្មៅជានិច្ចមិនថាពេលថ្ងៃឬពេលយប់។ កាលពីឆ្នាំ២០១៧ខ្ញុំបានធ្វើ Tour Concert ដោយប្រឆាំងនិងអារម្មណ៍របស់ខ្លួនឯងទាំងស្រុង តែខ្ញុំមិនអាចនិយាយរឿងនេះប្រាប់អ្នកណាឡើយ នៅក្នុងពេលនោះខ្ញុំពិតជាពិបាកខ្លាំងណាស់ ដូច្នេះហើយទើបខ្ញុំត្រូវការពេលសម្រាកមួយរយៈ» ។

ក្រោយពីទទួលបានដំណឹងនេះ អ្នកគាំទ្រទាំងអស់មានការព្រួយបារម្ភ ហើយថែមទាំងផ្តល់កម្លាំងចិត្តដល់ Justin គ្រប់គ្នា៕

ទស្សនារូបភាពខាងក្រោម៖ 

Justin Bieber
រូបដែលគេថតបាននៅក្លឹបប្រដាល់
រូបដែលគេថតបាននៅក្លឹបប្រដាល់
រូបដែលគេថតបាននៅក្លឹបប្រដាល់
រូបដែលគេថតបាននៅក្លឹបប្រដាល់
រូបដែលគេថតបាននៅក្លឹបប្រដាល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]