ភ្នំពេញ៖ ក្រោយពីស្ងាត់ មិនសូវមានសកម្មភាពច្រើននៅលើបណ្តាញសង្គម នៅពេលនេះ នាង ល្អហួស ដែលមហាជនភាគច្រើនហៅនាងថា យ៉ាយ៉ាទី២ បានចេញបទចម្រៀងផ្ទាល់ខ្លួន មានចំណងជើងថា “នាងសំរាម” បាននឹងកំពុងតែអង្រួនដួងចិត្តអ្នកគាំទ្រខ្លាំងមែនទែន។

យ៉ាងណាមិញ សម្រាប់បទថ្មីរបស់នាង ល្អហួស មួយបទនេះផងដែរ ពិតជាមានអត្ថន័យចាក់ដោតខ្លាំងមែនទែន ដោយក្នុងនោះ នាងបានច្រៀងរៀបរាប់ពីជីវិតក្មេងស្រី ដែលមានជីវភាព ក្រីក្រលំបាករកលុយចិញ្ចឹមជីវិត គ្មានឪពុកម្តាយ ហើយរស់នៅជាមួយជីដូនពិការភ្នែក។

មិនត្រឹមតែប៉ុណ្ណោះ នាង ល្អហួស ថែមទាំងតុបតែងខ្លួន ជាក្មេងស្រីរស់នៅលើគំនរសម្រាម ដែលធ្វើឲ្យមហាជនឃើញហើយ ស្ទើរតែទប់ទឹកភ្នែកមិនបាននោះទេ។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រពិតជាសរសើរដល់កុមារីរូបនេះយ៉ាងខ្លាំង ព្រោះថានាង មិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ តែបើនិយាយពីសម្លេងរបស់នាងវិញ ក៏ពីរោះមិនធម្មតាដែរ៕

កុំឲ្យខាតពេលយូរ ចង់ដឹងបទថ្មីរបស់ នាង ល្អហួស ពីរោះយ៉ាងណានោះ តោះទៅស្តាប់ទាំងអស់គ្នា៖

បទ នាងសំរាម
បទ នាងសំរាម
បទ នាងសំរាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ល្អហួស