ចិន៖ លោក Liu Fucao  ជាជនជាតិចិនម្នាក់ មានអាយុ២៩ឆ្នាំ រស់នៅតំបន់ម្ខាងប៉ែកខាងត្បូងនៃទន្លេយ៉ាងស្សេ។ សព្វថ្ងៃ ដោយសារបញ្ហាកកស្ទះចរាចរណ៍យានយន្តពេក នាំឱ្យលោក Liu ពិបាកធ្វើដំណើរទៅធ្វើការយ៉ាងខ្លាំង។ ជារៀងរាល់ថ្ងៃ លោក Liu តែងតែចំណាយពេលជាង ១ម៉ោងទំរាំធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ។

ថ្មីៗនេះវិញ លោក Liu បានរកឃើញវិធីសាស្ត្រថ្មីមួយក្នុងការធ្វើដំណើរ ព្រមទាំងអាចចៀសវាងការស្ទះចរាចរណ៍ទៀតផង។ គាត់បានយកបន្ទះក្តារមួយប្រៀបដូចជាកូនទូក ចែវឆ្លងទន្លេយ៉ាងស្សេពីប៉ែកខាងត្បូង ទៅប៉ែកខាងជើងដែលជាទីតាំងការិយាល័យធ្វើការរបស់គាត់។ 

មិនតែប៉ុណ្ណោះ វិធីមួយនេះពិតជាដំណើរការសម្រាប់លោក Lui មែន។ ឥឡូវនេះ គាត់ចំណាយពេលត្រឹមតែ៦នាទីប៉ុណ្ណោះក្នុងការចែវបន្ទះក្តារឆ្លងទន្លេយ៉ាងស្សេទៅធ្វើការ៕

មានវីដេអូនៅខាងក្រោម៖  

លោក Liu កំពុងរៀបចំបន្ទះក្តារចែវទៅធ្វើការ
លោក Liu កំពុងរៀបចំបន្ទះក្តារចែវទៅធ្វើការ
លោក Liu កំពុងរៀបចំបន្ទះក្តារចែវទៅធ្វើការ
លោក Liu កំពុងរៀបចំបន្ទះក្តារចែវទៅធ្វើការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]