WARNING: GRAPHIC IMAGES

អ៊ីរ៉ាក់៖ ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំងចំពោះសមាជិកក្រុមគ្រួសារ ដែលស្រ្តីជាម្តាយជនជាតិអ៊ីរ៉ាក់ម្នាក់ បានសម្រាលបានកូនភ្លោះមិនមែន២ ហើយក៏មិនមែន៣ ប៉ុន្តែរហូតដល់ទៅ៧នាក់ឯណោះ។

បើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានចក្រភពអង់គ្លេស ដេលីម៉ែល ថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ បានរាយការណ៍ឲ្យដឹងថា ស្រ្តីជាម្តាយខាងលើនេះ មានវ័យទើបតែ២៥ឆ្នាំប៉ុណ្ណោះ មិនបញ្ចេញឈ្មោះ បានសម្រាលបានកូនភ្លោះចំនួន៧នាក់ នៅឯមន្ទីរពេទ្យក្នុងតំបន់ Diyali Province ប្រទេសអ៊ីរ៉ាក់ កាលពីពេលថ្មីៗកន្លងទៅនេះ និងថែមទាំងត្រូវបានគេចាត់ទុកថា ជាស្រ្តីនិងជាម្តាយដំបូងគេបង្អស់ ដែលបង្កើតកូនភ្លោះបានច្រើនជាងគេក្នុងតំបន់នៃប្រទេសមជ្ឈឹមបូព៌ានេះថែមទៀតផង។

កូនភ្លោះក្រោយសម្រាលបាន

បន្ថែមលើពីនេះ អ្វីដែលរឹតតែភ្ញាក់ផ្អើលទៀតនោះ តាមរយៈអ្នកនាំពាក្យនាយដ្ឋានសុខាភិបាលក្នុងតំបន់ បានចេញសេចក្តីថ្លែងការណ៍មួយថា ស្រ្តីជាម្តាយវ័យក្មេងខាងលើនេះ បង្កើតកូនភ្លោះទាំង៧ បានដោយសុវត្ថិភាពតាមបែបធម្មជាតិ ដោយពុំមានការវះកាត់ ហើយនៅក្នុងចំណោមកូនភ្លោះនោះ មានស្រីចំនួន៦នាក់ និងប្រុស១នាក់ ខណៈឯសុខភាពស្រ្តីជាម្តាយនិងកូនៗ ក៏ល្អប្រសើរពុំមានបញ្ហាអ្វីនោះឡើយ។

លោក Youssef Fadl ត្រូវជាស្វាមីបាននិយាយថា លោកនិងភរិយាពុំដែលមានគម្រោងគិតចង់ពង្រីកសមាជិកគ្រួសារ ឬចង់បានកូនច្រើនបែបនេះនោះទេ។ តែនេះអាចនិយាយបានថា ជារឿងចៃដន្យបំផុត ខណៈបូករួមនៅពេលនេះ លោកនិងភរិយាមានកូនសរុបទាំងអស់ ដល់ទៅ១០នាក់ឯណោះ ដែលនឹងត្រូវមើលថែទាំពួកគេ។

កូនភ្លោះក្រោយសម្រាលបាន

គួរឲ្យដឹងផងដែរថា កន្លងមកក៏ធ្លាប់មានប្តីប្រពន្ធអាមេរិកមួយគូ លោក Kenny McCaughey និងភរិយាអ្នកស្រី Bobbi សម្រាលបានកូនភ្លោះចំនួន ៧នាក់ដូចគ្នា (ស្រី៣ ប្រុស៤) ក្នុងទីក្រុង Des Moines រដ្ឋ Lowa សហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៩៧ ផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

កូនភ្លោះក្រោយសម្រាលបាន
មន្ទីរពេទ្យដែលបានទៅសម្រាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]