កូរ៉េខាងត្បូង ៖ មិនយូរទៀតនោះទេ ក្រុមចម្រៀងប្រុសដ៏ល្បី BTS នឹងមានសិស្សប្អូនរួមផលិតកម្ម ដូចជាក្រុមចម្រៀងដទៃទៀតហើយ ដោយសារតែផលិតកម្ម Bighit ត្រៀមនឹងបង្ហាញខ្លួន ក្រុមចម្រៀងប្រុសថ្មី នៅដើមខែក្រោយនេះ។

កាលពីថ្ងៃម្សិលមិញនេះ ផលិតកម្ម Bighit បានបញ្ចេញរូបភាព Concept Photo ទី១ សម្រាប់អាល់ប៊ុមដំបូងរបស់ TXT ដែលជាក្រុមចម្រៀងថ្មីរបស់ខ្លួន ជាមួយនឹងរូបភាពថ្មីប្លែកភ្នែក ធ្វើឲ្យក្រុមអ្នកគាំទ្រ ពេញចិត្តយ៉ាងខ្លាំង រហូតបង្ហោះចែកចាយពាសពេញអ៊ីនធើណែត។

គួរបញ្ជាក់ផងដែរថា TXT ហាក់ទទួលបានប្រជាប្រិយភាពមិនធម្មតា ថ្នាក់មិនទាន់បានបង្ហាញខ្លួនជាផ្លូវការផង ក៏មានសារព័ត៌មានកូរ៉េជាច្រើន ចាប់ផ្ដើមចាប់អារម្មណ៍ពីពួកគេទៅហើយ សូម្បីតែ Billboard របស់អាមេរិកក៏ដោយ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ក្រុមចម្រៀងល្បីលំដាប់ពិភពលោក BTS ដែលជាសិស្សច្បងរបស់ពួកគេ បានបង្ហាញការគាំទ្រ និងការស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅផងដែរ អាចនិយាយបានថា TXT មានទាំង BTS និងហ្វេនរបស់ BTS ទូទាំងពិភពលោក នៅចាំស្វាគមន៍។ ដូច្នេះហើយទើបអ្នកវិភាគ Kpop សន្និដ្ឋានថា ពួកគេអាចនឹង ទទួលបានភាពជោគជ័យ ក្នុងវិស័យនេះ តាមគំរូរបស់សិស្សច្បងជាក់ជាមិនខាន៕

ទស្សនាកម្រងរូបភាព Concept Photo ទី១ របស់ TXT ខាងក្រោមនេះ ៖  

រូបភាព TXT
រូបភាព TXT
រូបភាព Soobin
រូបភាព Yeonjun
រូបភាព BeomGyu
រូបភាព TaeHyun
រូបភាព Huening Kai

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]