កូរ៉េខាងត្បូង៖ បើគិតមកទល់ពេលនេះ ក្រុមច្រៀងថ្មីកូនពៅរបស់ផលិតកម្មយក្ស JYP Entertainment ទើបតែលេចមុខត្រឹមតែរយៈពេលមួយសប្តាហ៍តែប៉ុណ្ណោះ ជាមួយបទចម្រៀងដែលមានចំណងជើងថា “Dalla Dalla”

យ៉ាងណាមិញ ក្រោយពីចេញមុខជាផ្លូវការរួចមក គេសង្កេតឃើញថាក្រុមចម្រៀងនេះ មានសន្ទុះនៃការគាំទ្រខ្លាំងមែនទែន រហូតដល់បំបែកកំណត់ត្រាក្លាយជាក្រុមចម្រៀងកូរ៉េ ដែលមានអ្នកចូលទស្សនាMVបទដំបូងច្រើនជាងគេ ក្នុងរយៈពេល២៤ម៉ោង។

ម៉្យាងវិញទៀត នៅពេលនេះ ផ្អែកតាមប្រភពច្បាស់ការមួយរបស់វ៉េបសាយដ៏ល្បី Allkpop បន្ថែមទៀត បានឲ្យដឹងថា បើទោះជាក្រុម ITZY ទើបតែលេចមុខប៉ុន្មានថ្ងៃក៏ពិតមែន ក៏ប៉ុន្តែពួកគេកំពុងតែឈរនៅលំដាប់កំពូលតារាស្រី ដែលអាចនិយាយបានថាមានភាពល្បីល្បាញស្មើរនឹង BLACKPINK ក្រុមTWICE​ ក្រុម RED VELVET និងក្រុមតារាស្រីល្បីៗផ្សេងៗទៀត។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ អ្នកគាំទ្ររបស់ក្រុម ITZY ពិតជារំភើបចិត្តយ៉ាងខ្លាំង ហើយពួកគេក៏សង្ឃឹមថាក្រុមចម្រៀងស្រីទើបតែរះនេះ នឹងកាន់តែមានភាពល្បីល្បាញទ្វេដងនាពេលអនាគត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

BLACKPINK
BLACKPINK
Itzy
Itzy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]