អង់គ្លេស៖ លោក Maurizio Sarri កំពុងជួបប្រទះបញ្ហាច្រើន ស្របពេលដែលកៅអីគ្រូបង្វឹករបស់លោកកាន់តែឡើងកម្តៅ ក្រោយពេលដែល Chelsea បរាជ័យក្នុងទឹកដី Stamford Bridge របស់ខ្លួនក្រោមថ្វីជើងរបស់ក្លិប Manchester United ក្នុងពានរង្វាន់ FA Cup កាលពីយប់មិញនេះ។

ក្រុមកីឡាកររបស់ Manchester United និង Chelsea

លទ្ធផលនេះផងដែរ ក៏បានកែប្រែកំណត់ត្រាថ្មីរបស់ Manchester United  ខណៈដែលបិសាចក្រហមខកខានយកឈ្នះក្រុម Chelsea នាកីឡដ្ឋាន Stamford Bridge ជាយូរមកហើយ រាប់ចាប់ពីការចាកចេញរបស់លោក Sir Alex Ferguson មក។

ក្រុមបិសាចក្រហមធ្វើបានយ៉ាងល្អក្នុងជំនួបកាលពីយប់មិញនេះ ដោយបានបើកការនាំមុខមុនទៅលើក្រុមម្ចាស់ផ្ទះតាំងពីនាទីទី ៣១ ដែលជាគ្រាប់បាល់របស់ Ander Herrera បន្ទាប់ពីមានការបញ្ជូនបាល់យ៉ាងល្អពី Paul Pogba។ ក្រោយមកកៀកនឹងបញ្ចប់ការប្រកួតទៅហើយ កីឡាករ Paul Pogba ដដែលបានស៊ុតបន្ថែមមួយគ្រាប់ទៀត នៅនាទីទី ៤៥ ដែលជាការ Assist ពីកីឡាករ Marcus Rashford។

Paul Pogba និង Knate

ដោយឡែកគេក៏សង្កេតឃើញថា អ្នកគាំទ្ររបស់ Chelsea បានសម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំង ជាមួយទម្រង់នៃការដឹកនាំរបស់លោក Sarri។ ក្រោយបញ្ចប់ការប្រកួត គ្រូបង្វឹករបស់ Chelsea លោក Sarri បាននិយាយថា៖ “ពួកយើងធ្វើមិនបានល្អសោះសម្រាប់ការប្រកួតនាតង់ទី២ តែការប្រកួតនាតង់ទី១យើងធ្វើបានល្អគួរសម"។ លោកបានបន្តថា៖ “ខ្ញុំមានការបារម្ភពីលទ្ធផលរបស់ក្រុម ជាជាងប្រតិកម្មពីសំណាក់អ្នកគាំទ្រ ព្រោះខ្ញុំយល់ពីអារម្មណ៍របស់ពួកគេ ពេលដែលក្លិបស្ថិតក្នុងស្ថានភាពបែបនេះ”។

គួរបញ្ជាក់ថា ក្រោយពីទម្លាក់ក្រុម Chelsea រួចរាល់ហើយ Manchester United នឹងត្រូវជួបជាមួយក្រុម Wolve នៅវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ក្រុមកីឡាកររបស់ Manchester United និង Chelsea
ក្រុមកីឡាកររបស់ Manchester United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]