ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជាម្តាយម្នាក់បានហូបត្រីក្រពត បណ្តាលឱ្យពុលស្លាប់ ចំណែកកូននិងក្មួយចំនួន៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើតនៅចន្លោះម៉ោង១០ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិស្រេះគោកស្រុក ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះចំនួន៤នាក់ខាងលើដែលបានហូបត្រីក្រពតជាមួយបាយ បណ្តាលឲ្យពុល ១-ឈ្មោះ តូច ឡុច ភេទស្រី អាយុ៣៩ឆ្នាំ ត្រូវជាម្តាយ ពេលយកមកដល់ពេទ្យស្រុកព្រះនេត្រព្រះ និងបញ្ជូនបន្តដល់មន្ទីរពេទ្យបង្អែកស្រុកមង្គលបូរីក៏បានស្លាប់ ២-ឈ្មោះ មឿន លីនដា ភេទស្រី អាយុ១០ឆ្នាំ ត្រូវជាកូន ៣- ឈ្មោះមឿន លីសា ភេទស្រី អាយុ៩ឆ្នាំ ត្រូវជាកូន និង៤-ឈ្មោះអែម រង្សី ភេទប្រុស អាយុ១០ឆ្នាំ ត្រូវជាក្មួយ ។ ជនរងគ្រោះជាកូននិងក្មួយទាំង៣នាក់នេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ។
លោកអធិការបានបញ្ជាក់ថា បើតាមកាបំភ្លឺរបស់ឈ្មោះ ផន យ៉ា ភេទស្រី អាយុ៣៨ឆ្នាំ ភូមិស្រេះលិច ដែលធ្លាប់ហូបត្រីកំពតជាមួយគ្រួសារជនរងគ្រោះខាងលើបានប្រាប់សមត្ថកិច្ចថា គាត់និងជនរងគ្រោះទាំង៤នាក់បានហូបត្រីកំពតអស់រយៈពេល៣ថ្ងៃមកហើយ គឺតាំងពីថ្ងៃទី១៥ ខែកុម្ភៈ មកម្ល៉េះ លុះមកដល់វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះទាំង៤នាក់ក៏ចាប់ផ្តើមពុល បណ្តាលឱ្យស្ត្រីម្នាក់ជាម្តាយបានស្លាប់តែម្តង ។ លោកអធិការក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្នជនរងគ្រោះជាកូន និងក្មួយទាំង៣នាក់បានធូរស្រាលហើយ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]