ភ្នំពេញ៖ កាលពីល្ងាចថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុន ត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានប្រារព្វកម្មវិធីសម្ពោធ រថយន្ដតូយ៉ូតា Camry ស៊េរីថ្មី ឆ្នាំ២០១៩ នៅភោជនីយដ្ឋាន Topaz ក្រោមអធិបតេយ្យភាព លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) លោក ហ៊ីរ៉ូយ៉ូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន ព្រមទាំងវត្ដមានថ្នាក់ដឹកនាំ ក៏ដូចជាមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវកិត្ដិយសជាច្រើនផងដែរ។

មានប្រសាសន៍នៅក្នុង កម្មវិធីសម្ពោធរថយន្ដតូយ៉ូតាស៊េរីថ្មី លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបង្ហាញឲ្យដឹងថានេះគឺជាមោទនភាពសម្រាប់ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលបាននាំយកមកនូវរថយន្ដតូយ៉ូតា Camry ស៊េរីឆ្នាំ២០១៩ ចូលក្នុងទីផ្សារប្រទេសកម្ពុជា ស្របពេលដែលសន្ទុះនៃការប្រើប្រាស់ យានយន្ដក្នុងប្រទេស កំពុងតែមានការកើនឡើងយ៉ាងខ្លាំង គួរឲ្យកត់សម្គាល់។

លោក ឧកញ៉ា បានបន្ថែម ទៀតថា រថយន្តតូយ៉ូតា Camry ត្រូវបានផលិតឡើងក្រោមការខិតខំប្រឹងប្រែង របស់រោងចក្រតូយ៉ូតា ក្នុងកាអភិរឌ្ឍន៍ កែច្នៃ និងធ្វើឲ្យប្រសើរ ឡើងនៃរថយន្ដតូយ៉ូតា Camry ស៊េរីថ្មីនេះ ទាំងផ្នែកបច្ចេកវិទ្យា គុណភាព សុវត្ថិភាព និងផាសុកភាព ដើម្បីផ្ដល់នូវអ្វីដែលកាន់តែទំនើប និងប្រណីត ជូនដល់អតិថិជនដែលតែងតែគាំទ្រក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) កន្លងមក។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺរថយន្ដតូយ៉ូតា Camry ស៊េរីថ្មីឆ្នាំ២០១៩នេះ ត្រូវបានផលិតឡើងជាមួយនឹងកម្លាំងម៉ាស៊ីនពីរផ្សេងគ្នា គឺ Camry 2.0 និង Camry 2.5 ដែលកាន់តែផ្តល់ភាព ងាយស្រួល ដល់អ្នកប្រើប្រាស់ក្នុងការជ្រើសរើស។ យើងជឿជាក់ថា រថយន្ដនេះ ពិតជាសាកសមបំផុត សម្រាប់អ្នកដែលចូលចិត្ដជីវិតបែបទំនើប និងឯកជន ជាមួយនឹងប្រណីតភាពដ៏ល្អឯក ដែលត្រូវបានរចនាឡើងក្នុងរថយន្ត ដ៏ថ្មីសន្លាងនេះ។

លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

១.ផ្នែកខាងក្រៅ

ផ្នែកខាងក្រៅនៃរថយន្តតូយ៉ូតា Camry ស៊េរីថ្មីឆ្នាំ 2019 ត្រូវបានរចនាឡើងដោយផ្លាស់ប្ដូររូបរាងទាំងស្រុង ដែលធ្វើឲ្យរថយន្តកាន់តែប្រណីត ទំនើប និងគួរជាទីទាក់ទាញឥតខ្ចោះ។ ភ្លើងចង្កៀងមុខច្នៃឡើងជាលក្ខណៈ Projector ដែលកាន់តែភ្លឺច្បាស់ និងបានភ្ជាប់មកជាមួយនឹងអំពូលលម្អពេលថ្ងៃ Daytime Running Light អំពូល LED ហើយមិនត្រឹមតែប៉ុណ្ណោះ ភ្លើងកាត់អ័ព្វ អំពូល LED ក៏បានបំពាក់នូវផ្នែកខាងមុខនៃរថយន្តផងដែរ។ កាន់តែ ទាក់ទាញមួយកម្រិតទៀតនោះ គឺការរចនាថាសកង់ប្រភេទស្ព័រ អាលុយមីញ៉ូម ទំហំ១៨អ៊ិញ ដែលធ្វើឲ្យ រថយន្ដកាន់តែមាំ ធន់ និងមានភាពស្រស់ស្អាត ក្នុងការបើកបរលើគ្រប់ស្ថានភាពផ្លូវ។

ចំណែកផ្នែកចំហៀងនៃរថយន្ដគឺកាន់តែទំនើបនិងអស្ចារ្យ ជាមួយនឹងការរចនានូវកញ្ចក់បង្អួចទាំង៤ ដែលមានភ្ជាប់មុខងារការពារ ការគៀបដោយប្រើប្រាស់ថាមពលអេឡិចត្រូនិច ផងដែរ។ រីឯ ចង្កៀងផ្នែកខាងក្រោយនៃរថយន្ដវិញ ពិតជាមានភាព ទាក់ទាញខ្លាំងជាមួយនឹងការបំពាក់ភ្លើងប្រភេទ LED ទាំងអស់ ដែលត្រូវបានរចនាឡើងយ៉ាងល្អឯកប្រកបដោយ ប្រណីតភាពឥតខ្ចោះ។ អ្វីដែលកាន់តែពិសេសខ្លាំងទៀតនោះ គឺផ្នែកដំបូលនៃរថយន្ដ ដែលត្រូវបានរចនាឡើងថ្មី តាមបែបទំនើប និងទាន់សម័យបំផុតជាមួយនឹង ការបិទ បើក ដំបូលដោយស្វ័យប្រវត្ដិ (Sun and Moon roof)។

រថយន្ដតូយ៉ូតា Camry ស៊េរីថ្មី ឆ្នាំ២០១៩

២.ផ្នែកខាងក្នុង

កាន់តែប្រណីត និងពោរពេញដោយផាសុកភាព ជាមួយប៊ូតុងពន្លត់ ឫបញ្ឆេះម៉ាស៊ីនរថយន្ត Start / Stop និងការបំពាក់នូវបច្ចេកវិទ្យាទំនើប ចុងក្រោយដ៏ល្អឥតខ្ចោះ នៃប្រព័ន្ធកម្សាន្ត DVD Touch Screen JBL ទំហំ ៨អ៊ីញ រួមជាមួយឧបករណ៍បំពងសម្លេង JBL ដល់ទៅ ៩គ្រាប់ ដែលអាចធ្វើឲ្យអ្នកធ្វើដំណើរក្នុងរថយន្ដកម្សាន្ដបានយ៉ាងរីករាយ ។ ប្រព័ន្ធបង្ហាញពហុព័ត៌មានអេក្រង់ទំហំ ៧អ៊ីញ ដ៏ទំនើបនិងមានមុខងារសំបូរបែប សូម្បីតែសម្ពាធខ្យល់របស់កង់នីមួយៗក៏ត្រូវបានបង្ហាញផងដែរ។ 

ដៃចង្កូតរថយន្ដកាន់តែប្រណីត ដែលវាជាប្រភេទ ស្បែក ហើយប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច ដែលអាចផ្លាស់ប្តូរបាន៤ទិសដៅ ដោយស្វ័យប្រវត្តិ ។ កៅអីរថយន្តទាំងអស់ អាចបញ្ជាដោយថាមពលអេឡិចត្រូនិច ហើយកៅអីខាងក្រោយអាចធ្វើការបញ្ជាលើប្រព័ន្ធសីតុណ្ហភាព ប្រព័ន្ធកម្សាន្ដ ទីតាំងកៅអី និងវាំងនន។ អ្វីដែលកាន់តែពិសេស ថែមទៀតនោះគឺ កៅអីអ្នកបើកបរអាចផ្លាស់ប្ដូរទីតាំងបានដល់ទៅ ១០ទិសដៅ ភ្ជាប់ជាមួយដៃចង្កូត កញ្ចក់មើលក្រោយ ដោយអាចកំណត់អង្គចងចាំចំនួនពីរ ដែលធ្វើឲ្យរថយន្ដកាន់តែទំនើប និងផ្ដល់ផាសុកភាពទ្វេដង ដល់អ្នកបើកបរ និងអ្នករួមដំណើរផងដែរ។

ផ្នែកខាងក្នុង នៃរថយន្ដតូយ៉ូតា Camry ស៊េរីថ្មី ឆ្នាំ២០១៩
ផ្នែកខាងក្នុង នៃរថយន្ដតូយ៉ូតា Camry ស៊េរីថ្មី ឆ្នាំ២០១៩
ផ្នែកខាងក្នុង នៃរថយន្ដតូយ៉ូតា Camry ស៊េរីថ្មី ឆ្នាំ២០១៩

៣.ផ្នែកសុវត្ថិភាព

រថយន្ដតូយ៉ូតា Camry ស៊េរីថ្មីឆ្នាំ២០១៩ បានទទួលចំណាត់ថ្នាក់ផ្កាយ៥ ពីសមាគមន៍វាយតម្លៃប្រព័ន្ធ សុវត្ថិភាព រថយន្តថ្មីសម្រាប់អាស៊ីអាគ្នេយ៍ (ASEAN NCAP)។ ក្នុងនោះផងដែរ រថយន្តនេះមានពោងសុវត្ថិភាពចំនួន៩ និងបំពាក់នូវប្រព័ន្ធសុវត្ថិភាព ជាច្រើនទៀតដូចជាៈ ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព(ABS) និងប្រព័ន្ធហ្វាំងជំនួយ(BA) ប្រព័ន្ធគ្រប់គ្រងលំនឹង(VSC) ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម(TRC) ប្រព័ន្ធបើកបរពេលឡើងចំណោត(HAC) ប្រព័ន្ធផ្ដល់សញ្ញាពេលចេញពីចំណត (Rear Cross Traffic Alert) ប្រព័ន្ធផ្ដល់សញ្ញាពេលមានអាសន្ន(EBS) ប្រព័ន្ធបែងចែកកម្លាំង សម្ពាធហ្រ្វាំង (EBD) ប្រព័ន្ធហ្វាំងដៃស្វ័យប្រវត្ដិ(EPB & Brake Hold) ប្រព័ន្ធផ្ដល់សញ្ញាដល់អ្នកបើកបរនៅកញ្ចក់ចំហៀង (Blind Spot Monitoring)។ 

មិនត្រឹមតែប៉ុណ្ណោះ រថយន្តស៊េរីថ្មីមួយនេះ ក៏បានបំពាក់មកជាមួយ គ្រោងឆ្អឹងជំនាន់ថ្មី Toyota New Global Architecture (TNGA) ជាបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់ ដែលមានសមត្ថភាពស្រូបយកកម្លាំងប៉ះទង្គិច ដើម្បីកាត់បន្ថយសម្ពាធ ជាមួយនឹង បូមមុខ ក្រោយ ថ្មីទាំងស្រុងជំនួយដល់ការកាច់បត់ និងមានដងចង្កូត ដែលអាចទម្លាក់ចុះនៅពេលប៉ះទង្គិចធ្ងន់ធ្ងរ និងចៀសវាងការបោកផ្ទប់អ្នកបើកបរ។

រថយន្ដតូយ៉ូតា Camry ស៊េរីថ្មី ឆ្នាំ២០១៩

រថយន្ដតូយ៉ូតា Camry ស៊េរីថ្មីឆ្នាំ២០១៩នេះ មានពណ៌ជាច្រើន ជម្រើស សម្រាប់លោកអ្នកដូចជា៖ ពណ៌ស ពណ៌ប្រាក់ ពណ៌ក្រហម ពណ៌ព្រីងទុំ ពណ៌ខ្មៅ ពណ៌សំរឹទ្ធ និងពណ៌ត្នោត។ លក្ខណៈពិសេសៗជាច្រើន រួមផ្សំនឹងប្រណីតភាពដ៏ល្អឯក និងភាពទាន់សម័យឥតខ្ចោះ ដែលត្រូវបានរចនាឡើង សម្រាប់រថយន្ដតូយ៉ូតា Camry ស៊េរីថ្មីឆ្នាំ២០១៩នេះ ពិតជាធ្វើឲ្យរថយន្តកាន់តែមានភាពទាក់ទាញ ស្រស់ស្អាត និងសាកសមបំផុត សម្រាប់អ្នកដែលប្រាថ្នាចង់បាន រថយន្តដែលពោរពេញដោយភាពល្អឯក។

ចំពោះលោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការជាវរថយន្តស៊េរីថ្មី Camry ២០១៩ ក៏ដូចជារថយន្ត ម៉ូដែលថ្មីៗនិងមួយទឹកផ្សេងៗទៀតរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏អាចធ្វើការបង់រំលស់បានជាមួយនឹង ក្រុមហ៊ុនតូយ៉ូតា កម្ពុជាហ្វាយនែន ដែលជាដៃគូរផ្តាច់មុខក្នុងការផ្តល់ជូននូវសេវាបង់រំលស់រថយន្តប្រកបដោយ ទំនុកចិត្ត ភាពងាយស្រួល និងសេវាកម្មរហ័សទាន់ចិត្ត៕

រថយន្ដតូយ៉ូតា Camry ស៊េរីថ្មី ឆ្នាំ២០១៩
ពិធីបើកសម្ពោធជាផ្លូវការ នូវរថយន្ដតូយ៉ូតា Camry ស៊េរីថ្មី ឆ្នាំ២០១៩
ពិធីបើកសម្ពោធជាផ្លូវការ នូវរថយន្ដតូយ៉ូតា Camry ស៊េរីថ្មី ឆ្នាំ២០១៩
ពិធីបើកសម្ពោធជាផ្លូវការ នូវរថយន្ដតូយ៉ូតា Camry ស៊េរីថ្មី ឆ្នាំ២០១៩
ពិធីបើកសម្ពោធជាផ្លូវការ នូវរថយន្ដតូយ៉ូតា Camry ស៊េរីថ្មី ឆ្នាំ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]