ថៃ៖ ក្រោយពីប្រកាសទំនាក់ទំនងស្នេហាជាសាធារណៈរួចមក តារាសម្តែងស្រី Aum Patchrapa និងលោក Pok Phornpraha តែងតែបង្ហាញរូបភាពផ្អែមល្ហែមជាមួយគ្នាជារឿយៗ ជាពិសេសនៅក្នុងថ្ងៃនៃក្តីស្រលាញ់ ពួកគេទាំងពីរបានបង្ហាញរូបថតគូស្នេហ៍ជាលើកដំបូង។

ជាក់ស្តែង ដោយយោងតាមការផុសនៅក្នុងអ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់ Aum បានឲ្យដឹងថាថ្មីៗនេះនាងបាននាំលោក Pok ដែលជាគូស្នេហ៍ទៅញ៉ាំបាយជួបជុំជាមួយឪពុកម្តាយរបស់នាងក្រោមបរិយាកាស ដែលពោរពេញទៅដោយសុភមង្គល និងសេចក្តីសុខ។

ជាមួយគ្នានេះផងដែរ Aum បានផុសរូបនិងភ្ជាប់ជាមួយពាក្យជូនពរយ៉ាងផ្អែមល្ហែមនៅក្នុងថ្ងៃកំណើតរបស់លោក Pok យ៉ាងដូច្នោះថា « មានសេចក្តីសុខច្រើនៗណា៎ 18.02.19 ជាការសរសេរពាក្យជូនពរដែលពិបាកបំផុត ចាំស្អែកទូរស័ព្ទទៅច្រៀងឲ្យស្តាប់ណា៎»។

ឃើញថាគូស្នេហ៍មួយគូនេះ មានតែភាពផ្អែមល្ហែម ពិតជាគួឲ្យច្រណែនណាស់។ តែទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រនូវតែជូនពរឲ្យស្នេហារបស់ពួកគេរលូនទៅមុខ និងមានតែសុភមង្គល៕

ទស្សនារូបភាពខាងក្រោម៖  

Aum និងក្រុមគ្រូសារ
Aum និងក្រុមគ្រូសារ
Aum និង Pok
Aum និង Pok
Aum និង Pok

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]