ម៉ាឡេស៊ី៖  វិហារអ៊ីស្លាមមួយកន្លែងមានទីតាំងស្ថិតនៅទីក្រុងកូឡាឡាំពួរ បានដាក់ឱ្យប្រើប្រាស់នូវម៉ាស៊ីនបើកអង្ករដំបូងបំផុត ក្នុងគោលបំណងដាក់លក់ និងចែកចាយ ដល់ប្រជាជនក្រីក្រដែលរស់នៅតាមសហគមន៍ ឲ្យមានភាពងាយស្រួលទិញអង្ករ ទោះតិច ឫច្រើនក្តី។

ម៉ាស៊ីនបើកអង្ករ

ដើម្បីបើកអង្គរបានតម្រូវឲ្យប្រជាជនក្រីក្រទៅចុះឈ្មោះធ្វើកាតសម្រាប់បើកអង្ករជាមុនសិន។ បន្ទាប់មកពួកគេអាចយកកាតទៅស្កេនលើអេក្រង់របស់ម៉ាស៊ីនអង្ករ វានឹងហូរចុះមកដោយស្វ័យប្រវត្តិតាមផ្នែកខាងក្រោម។ 

គួរបញ្ជាក់ថា មនុស្សម្នាក់អាចបើកអង្ករពីម៉ាស៊ីនបាន ២គីឡូក្រោមប៉ុណ្ណោះ ព្រោះចំនួនមានកំណត់។

ក្រៅពីការបើកយកអង្ករ ពួកគេក៏អាចប្រើលុយដើម្បីទិញអង្ករបានផងដែរ។ លុយដែលរកបានពីការលក់អង្ករតាមម៉ាស៊ីននេះនឹងត្រូវយកទៅបរិច្ចាគ។ គួរបន្តថា ការបំពាក់ម៉ាស៊ីនបើកអង្ករក្នុងវិហារអ៊ីស្លាមនេះបានជួយសម្រួលមួយកម្រិតដល់ទុក្ខលំបាកប្រជាជនដែលរស់នៅតាមសហគមន៍ក្នុងតំបន់៕

មានវីដេអូនៅខាងក្រោម៖

ម៉ាស៊ីនបើកអង្ករ
ម៉ាស៊ីនបើកអង្ករ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]