កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ អតីតបរវកញ្ញាកូរ៉េឆ្នាំ២០០៦ នាង Honey Lee បានបង្ហាញវត្តមាន នៅក្នុងកម្មវិធីមួយ ដែលជាកម្មវិធីដ៏ល្បីល្បាញប្រចាំប្រទេសកូរ៉េ។ 

ដោយក្នុងនោះ ក៏មានពិធីករ បានសម្ភាសន៍ ជាមួយនឹងតារាស្រីរូបនេះ ជាច្រើនសំណូរ ទាក់ទងនឹងជីវិតឯកជន និងរឿងរ៉ាវនៅក្នុងការងារសិល្បៈផងដែរ។ អ្វីដែលសំខាន់ នាង ក៏បានបង្ហាញរឿងមួយ ធ្វើឲ្យ ទស្សនិកជន ដែលនៅក្នុងស្ទូឌីយោ ភ្ញាក់ផ្អើលមិនតិចទេ នៅពេលនាងទម្លាយរូបថតនាង និង មិត្តរបស់នាង គឺKim Tae Hee។

ចំពោះរូបថតនោះ គឺជារូបថត កាលនាង Honey Lee និងនាង Kim Tae Hee នៅរៀន ដែលដូចជាគេលួចថតពួកគេ ពេលធ្វើអ្វីមួយ យ៉ាងដូច្នោះដែរ។ ប៉ុន្តែអ្នកគាំទ្រ ចាប់អារម្មណ៍ថា សម្រស់នាង ពិតជាស្រស់ស្អាតណាស់ កាលពីពេលនោះ ហើយបើប្រៀបធៀបនឹងបច្ចុប្បន្ន ក៏គ្មានអ្វីខុសប្លែកគ្នាផងដែរ ថ្វីបើពេលនេះ ​នាងមានវ័យខ្ទង់៣៨ឆ្នាំ ក៏ដោយ។

ជាមួយគ្នានោះ នាងHoney Lee ក៏បាននិយាយដែរថា «Kim Tae Hee ជាមនុស្សស្រីដែលឆ្លាតម្នាក់ ហើយសំខាន់ភ្នែករបស់នាង ពិតជាមានមន្តស្នេហ៍ណាស់ ដែលពេលនោះ មិនខ្វះអង្គរក្ស តាមការពារនាងនោះទេ»៕

តោះទៅមើលមុខប្រពន្ធ Rain កាលពីនៅរៀនទាំងអស់គ្នា៖

Honey Lee​
Honey Lee​ និង Kim Tae Hee
Kim Tae Hee កាលពីមុន
Kim Tae Hee កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]