ថៃ៖ មានតែអ្នកដែលចិញ្ចឹមសត្វទេ ទើបយល់អារម្មណ៍ដែលស្រលាញ់មួយនោះខ្លាំងប៉ុណ្ណា ហើយវាក៏អាចនិយាយបានថា គឺជាមនោសញ្ចេតនាមួយដ៏ជ្រាលជ្រៅ ដែលមិនអាចកាត់ថ្លៃបាន។

ប៉ុន្តែសម្រាប់អ្នកដែលចិញ្ចឹមសត្វ ជាទូទៅក៏តែងតែទទួលរងនូវគ្រោះថ្នាក់ផ្សេងៗពីវាដែរ ដូចជាត្រូវវាខាំ និងក្រញៅជាដើម។ ដូច្នេះហើយត្រូវតែមានការប្រុងប្រយ័ត្នបន្តិចទើបអាចការពារខ្លួនបាន។

ជាក់ស្តែង ដូចជាតារាប្រុសស្រីល្បីៗទាំងនេះ សុទ្ធតែធ្លាប់មានប្រវត្តិត្រូវសត្វចិញ្ចឹមជាទីស្រលាញ់ខាំឱ្យមានរបួស។

ចង់ដឹងថាមានតារារូបណាខ្លះនោះយើងមកតាមដានដូចខាងក្រោមនេះទាំងអស់គ្នា៖

១) តារាសម្តែងប្រុស Aum Atichart៖ កាលពីចុងឆ្នាំមុនលោកបានចូលទៅដេញឆ្កែដែលចិញ្ចឹមកុំឱ្យខាំគ្នា តែភ្លាត់ស្នៀតបែរជាត្រូវវាបកក្បាលមកខាំខ្លួនវិញ ធ្វើឱ្យលោកមានផ្លែយ៉ាងធំនៅលើជើង រហូតត្រូវទៅចាក់ថ្នាំព្យាបាលអស់ ៤ ម្ជុលទម្រាំតែជាសះស្បើយ។  

Aum Atichart និងឆ្កែជាទីស្រលាញ់
Aum Atichart និងឆ្កែជាទីស្រលាញ់

២) តារាចម្រៀងស្រី Sunaree៖ ក៏ត្រូវបានឆ្កែជាទីស្រលាញ់របស់ខ្លួនខាំដែរ ដោយពេលនោះនាងនិយាយថា បានចូលទៅដេញឆ្កែកុំឱ្យខាំគ្នាដូចគ្នា តែមិនប្រយ័ត្នក៏ត្រូវវាខាំចំជើងមួយចង្កូមបណ្តាលឱ្យត្រូវទៅចាក់ថ្នាំនៅពេទ្យអស់ ១៥ ម្ជុលឯណោះទម្រាំជាឡើងវិញ។ 

Sunaree និងឆ្កែជាទីស្រលាញ់
Sunaree និងឆ្កែជាទីស្រលាញ់

៣) តារាសម្តែងស្រី Yoe Hassadeevichit៖ ត្រូវឆ្កែរបស់នាងក្រញៅត្រូវជើងដូចគ្នាពេលចូលទៅជិតវាពេលមានកូនខ្ចី ហើយពេលនោះនាងក៏ត្រូវបានទៅចាក់ថ្នាំអស់ ១ម្ជុលផងដែរ។ 

Yoe Hassadeevichit
ស្នាមក្រញៅជើងពីឆ្កែរបស់ Yoe Hassadeevichit

៤) តារាសម្តែងស្រី JakJaan៖ តារាស្រីរូបនេះស្រលាញ់សត្វណាស់ ដោយពេលនាងបានឃើញសត្វឆ្កែ ឬសត្វឆ្មាអនាថានៅទីណាក៏តែងតែយកមកចិញ្ចឹមជានិច្ច។ រហូតមានពេលមួយនាងក៏ត្រូវបានឆ្កែខាំដៃឱ្យរបួស ពេលចូលទៅជួយវាពេលត្រូវឡានបុកនៅតាមផ្លូវ ហើយពេលនោះនាងត្រូវហូរឈាមយ៉ាងខ្លាំង និងកើតផ្លែយ៉ាងធំត្រូវព្យាបាលអស់រយៈពេលយ៉ាងយូរទើបជា ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏នាងនៅតែជួយឱ្យឆ្កែ១ក្បាលនោះបានរស់រានមានជីវិត និងបានយកវាមកចិញ្ចឹមដោយក្តីស្រលាញ់។ 

JakJaan និងឆ្កែជាទីស្រលាញ់
JakJaan និងឆ្កែជាទីស្រលាញ់

៥) តារាសម្តែងស្រី KamBum៖ ថ្មីៗនេះនាងត្រូវឆ្មាចិញ្ចឹមជាទីស្រលាញ់របស់ខ្លួនក្រញៅឡើងចេញឈាម និងឡើងស្នាមផ្លែមួយធំល្មមដែរ ដោយត្រូវការប្រើពេលវេលាព្យាបាលយូរគួរសមទម្រាំអាចត្រលប់មកកាន់សភាពដើមវិញបាន។

តែទោះបីជាយ៉ាងនេះក្តី ក៏នាងនៅតែមិនប្រកាន់ទោសជាមួយនឹងឆ្មាសំណព្វចិត្តដែរ គឺស្រលាញ់ពេញបេះដូងដូចដើម៕

KamBum
សត្វឆ្មាជាទីស្រលាញ់របស់ KamBum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]