ជប៉ុន៖ លោក Masashi Kuwata ដែលជាកូនប្រុសអតីតកីឡាករ Baseball (វាយកូនបាល់) ដ៏ល្បីប្រចាំប្រទេសជប៉ុន គឺលោក Masumi Kuwata បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះតែរូបរាងថ្មីរបស់លោក។

លោក Masashi ដែលមនុស្សម្នាជាច្រើនហៅលោកថា Matt Kuwata បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងទាំងនៅក្នុងប្រទេសជប៉ុន និងសកលលោកព្រោះតែការផ្លាស់ប្តូររូបរាង និងមុខមាត់របស់លោកមើលទៅពិតជាដូចមនុស្សតុក្កតាខ្លាំងមែនទែន។

យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា លោក Matt ធ្លាប់បានបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ប៉ុន្មានដងដែរកាលពីមុន។ តែយ៉ាងណាក៏ដោយ ការផ្លាស់ប្តូររូបរាងរបស់លោកលើកនេះ ប្រាកដជាឱ្យលោកកាន់តែល្បីបន្ថែមជាងមុនទៅទៀត។

បើទោះបីជាលោកមិនបានដើរតាមផ្លូវ ឬក៏ចាប់អាជីពស្រដៀងនឹងឪពុកលោកក៏ដោយ ប៉ុន្តែតារាបង្ហាញម៉ូតវ័យ ២៤ឆ្នាំរូបនេះ នៅតែមានទំនាក់ទំនងល្អជាមួយឪពុករបស់លោក។

មានពាក្យចចាមអារ៉ាមមួយចំនួន បាននិយាយថា លោក Matt ប្រាកដជាទទួលការកែសម្ផស្ស ប៉ុន្តែលោកមិនបានបកស្រាយចំពោះបញ្ហាមួយនេះទេ។ ដោយគ្រាន់តែដឹងថា តារាបង្ហាញម៉ូតរូបនេះចូលចិត្តគ្រឿងសំអាង និងផលិតផលថែរក្សាសម្រស់ខ្លាំងណាស់៕ 

ទស្សនារូបភាពខាងក្រោម៖

Matt Kuwata
Matt Kuwata
Matt Kuwata និងប៉ាលោក
Matt Kuwata
Matt Kuwata
Matt Kuwata
Matt Kuwata
Matt Kuwata
Matt Kuwata

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]