កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រី Park Bom អតីតសមាជិកក្រុម 2NE1 បានប្រកាសចេញនូវដំណឹង ដ៏គួរឲ្យអបអរទៅកាន់អ្នកគាំទ្រ ដោយនាងនឹងវិលត្រលប់មកវិញជាមួយនឹង បទចម្រៀងថ្មីរបស់ខ្លួន នៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ទន្ទឹមនឹងដំណឹងដ៏គួរឲ្យសាទរនេះផងដែរ ផលិតករល្បីឈ្មោះម្នាក់ប្រចាំប្រទេសកូរ៉េ លោក Brave Brother ដែលលោកជាអ្នកផលិតអាល់ប៊ុមទោលថ្មីឲ្យ Park Bom ផ្ទាល់ បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ Expo News កាលពីថ្ងៃទី១៥ ម្សិលមិញនេះថា៖

«ខ្ញុំបានទទួលការស្នើឲ្យធ្វើអាល់ប៊ុមសម្រាប់ Park Bom កាលពីប៉ុន្មានខែកន្លងទៅនេះ។ ខ្ញុំពិតជាស្រលាញ់សំឡេងរបស់នាងណាស់ ដូចនេះខ្ញុំពិតជាចង់ធ្វើឲ្យនាងឈរនៅលើចំណាត់ថ្នាក់លេខ១ ម្ដងទៀតខ្លាំងណាស់» ។

លោកបន្តថាទៀតថា៖ «ខ្ញុំឃើញទេពកោសល្យរបស់ Park Bom នៅតែអស្ចារ្យ នឹងមិនធ្វើឲ្យទស្សនិកជនខកបំណងឡើយ។ ខ្ញុំព្យាយាមធ្វើបទនេះឡើង ដែលមានរួមបញ្ចូលនូវចំណុចពិសេសៗជាច្រើន ដោយបទថ្មីរបស់ Park Bom នេះ គឺមានលក្ខណៈសប្បាយរីករាយ និងប្លែកដាច់ពីបទពីមុនៗកាលពីនាងនៅក្នុងក្រុម 2NE1 បទចម្រៀងនេះធ្វើឲ្យអ្នកស្តាប់ហើយ នឹងទទួលបានអារម្មណ៍សប្បាយចិត្ត» ។

យ៉ាងណាមិញ ពេលបទចម្រៀងនេះចេញ អ្នកទាំងអស់គ្នាប្រាកដជាភ្ញាក់ផ្អើលព្រោះថាវាប្លែកខ្លាំងពីបទដែលលោក Brave Brothers ធ្លាប់បង្កើតពីមុនៗមក អាចនិយាយបានថាល្អអស្ចារ្យ ខុសដាច់ពីបទមុនៗរបស់ Park Bom តែម្តង។

គួររំឮកផងដែរថា តារាចម្រៀងស្រី Park Bom បានចុះកុងត្រាថ្មីជាមួយនឹងផលិតកម្ម D-Nation បន្ទាប់ពីផុតកុងត្រាជាមួយនឹងផលិតកម្ម YG Entertainment។ ហើយអាល់ប៊ុមថ្មី និងជាអាល់ប៊ុមវិលត្រលប់មកឆាកតន្រ្តីជាថ្មីរបស់ Park Bom នឹងចេញនៅក្នុងខែមិនាខាងមុខនេះហើយ៕ 

ផលិតករ Brave Brother
ផលិតករ Brave Brother
Park Bom
Park Bom
Park Bom
Park Bom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]