តើអ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាស្រីៗភាគច្រើនស្រលាញ់តែប្រុសព្រានអីចឹង? បើទោះបីជាពួកគេមានការស្តោកស្តាយនៅពេលក្រោយក៏ដោយ ក៏ពួកគេភាគច្រើននៅតែចូលចិត្ត និងស្រលាញ់តែប្រុសព្រាន។ ឈប់ឆ្ងល់ទៀតទៅ ព្រោះថ្ងៃនេះយើងនឹងចែករំលែកហេតុផលទាំង ១០ ដែលមនុស្សស្រីភាគច្រើនស្រលាញ់តែប្រុសព្រាន៖

១. ប្រុសព្រានគឺជាមនុស្សដែលមិនអាចទាយទុកមុន និងតែងតែធ្វើឱ្យពួកគេមានការរំភើប

នៅពេលអ្នកគឺជាមនុស្សដែលមិនអាចទាយទុកមុននោះ អ្នកនឹងមិនធ្វើឱ្យដៃគូរបស់អ្នកមានការធុញទ្រាំជាមួយអ្នកនោះទេ។ ស្រីៗភាគច្រើនចូលចិត្តការសប្បាយ និងការភ្ញាក់ផ្អើលនៅក្នុងជីវិតរបស់ពួកគេ។ ដូច្នេះពួកគេឱ្យតម្លៃទៅលើការសប្បាយ និងការភ្ញាក់ផ្អើលជាងប្រុសសុភាព ស្លូតបូត ពាក់វ៉ែនតា។

២. ស្រីៗភាគច្រើនតែងតែភ័ណ្ឌច្រឡំថា សុភាពបុរសគឺជាមនុស្សទន់ខ្សោយ

ជាក់ស្តែង មនុស្សស្រីមួយចំនួនធំតែងតែគិតថា សុភាពបុរស ឬមនុស្សប្រុសស្លូតបូត គឺជាមនុស្សប្រុសទន់ខ្សោយ។ ដូច្នេះបានជាមនុស្សស្រីភាគច្រើនស្រលាញ់តែប្រុសព្រាន។ 


រូបតំណាង

៣. ស្រីៗយល់ថាប្រុសព្រានមានភាពក្លាហាន

ជាទូទៅប្រុសព្រានមិនសូវខ្វល់ ឬគិតច្រើននោះទេ ពួកគេតែងតែធ្វើអ្វីដែលពួកគេចង់ធ្វើ។ ដូច្នេះនៅក្នុងក្រសែភ្នែកស្រីៗយល់ថា ពួកប្រុសព្រានគឺមានភាពក្លាហាន ជាងសុភាពបុរស។ នេះគឺជាមូលហេតុដ៏ធំបំផុតដែលស្រីៗភាគច្រើនស្រលាញ់តែប្រុសព្រាន។

៤. ស្រីៗមានអារម្មណ៍ល្អ នៅពេលប្រុសព្រាន ផ្លាស់ប្តូរទៅជាសុភាពបុរស ឬប្រុសល្អ

វាគឺជារឿងចម្លែកពិតមែន តែវាគឺជារឿងពិត។ ស្រីៗភាគច្រើនចង់បានបុរសម្នាក់ ដែលអាចផ្លាស់ប្តូរពីអាក្រក់ទៅជាល្អដើម្បីពួកគេ។ វាធ្វើឱ្យពួកគេមានអារម្មណ៍ល្អ និងអស្ចារ្យ។

៥. មនុស្សស្រីតែងតែចង់បានអ្វីដែលពួកគេមិនអាចបាន

នេះគឺជានិន្នាការដែលមនុស្សគ្រប់គ្នាមាន។ មនុស្សស្រីភាគច្រើនចង់បានអ្វីដែលពួកគេមិនអាចបាន។ ជាក់ស្តែង ការសិក្សាបានបង្ហាញថា ប្រុសព្រាន ឬប្រុសអាក្រក់គឺមានភាពទាក់ទាញខ្លាំង ហើយនេះគឺជាមូលហេតុដែលពួកគេចង់បានប្រុសព្រាន។ 

រូបតំណាង

៦. ប្រុសព្រានជួយឱ្យស្រីៗធ្វើរឿងដែលពួកគេពុំទាន់បានធ្វើពីមុន

សុភាពបុរស ឬប្រុសល្អ ពួកគេតែងតែធ្វើរឿងអ្វីដដែល ឬមិនសូវហ៊ានធ្វើរឿងអ្វីដែលមានគ្រោះថ្នាក់នោះទេ។ ផ្ទុយទៅវិញ ប្រុសព្រាន ឬប្រុសអាក្រក់តែងតែធ្វើរឿងអ្វីប្លែកៗ និងមានគ្រោះថ្នាក់ ដូច្នេះនៅពេលដែលមនុស្សស្រីស្រលាញ់ប្រុសព្រាន ពួកគេតែងតែជួយបង្រៀនឱ្យស្រីៗទាំងនោះ ធ្វើរឿងអ្វីដែលពួកនាងពុំធ្លាប់ធ្វើពីមុន ហើយនេះគឺជាចំណុចដែលស្រីៗស្រលាញ់តែប្រុសព្រាន។

៧. ស្រលាញ់ប្រុសព្រានគឺមានភាពងាយស្រួល មិនត្រូវការការតាំងចិត្ត ឬប្តេជ្ញាចិត្តច្រើន

សម័យនេះ មនុស្សស្រីភាគច្រើនចូលចិត្តសប្បាយ ពួកគេចង់បានអ្វីដែលសប្បាយនៅក្នុងឆាកជីវិតរបស់ពួកគេ ដូច្នេះពួកគេភាគច្រើនស្រលាញ់តែប្រុសព្រាន ឬប្រុសអាក្រក់ ដោយសារវាមានភាពងាយស្រួល មិនត្រូវការតាំងចិត្ត ឬបេ្តជ្ញាចិត្តច្រើន។

៨. ប្រុសព្រានសម្បូរច្រើន

សម័យនេះ វាមិនលំបាកនោះទេ សម្រាប់ស្វែងរកប្រុសព្រាន ព្រោះប្រុសព្រានសម្បូរច្រើន។ ហើយនេះក៏ជាហេតុផលសាមញ្ញាបំផុតដែលស្រីៗភាគច្រើនស្រលាញ់តែប្រុសព្រាន។ 

រូបតំណាង

៩. សុភាពបុរស ឬប្រុសល្អ គឺល្អចំពោះមនុស្សគ្រប់គ្នា

បើទោះបីជានេះគឺជាចំណុចល្អក៏ដោយ ប៉ុន្តែវាក៏ជាហេតុផលដែលប្រុសល្អមិនអាចធ្វើឱ្យដៃគូរបស់ពួកគេមានអារម្មណ៍ថា ពួកគេគឺជាមនុស្សពិសេសឡើយ។

១០. ប្រុសព្រានមានភាពទាក់ទាញខ្លាំង

ជាទូទៅប្រុសព្រានតែងតែមានភាពទាក់ទាញ ពោរពេញទៅដោយកម្លាំង និងថាមពល ហើយនេះគឺជាអ្វីដែលស្រីៗចង់បាន៕  

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]