ភ្នំពេញ៖ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩ មិត្តហ្វូននឹងប្រារព្ធពិធីគម្រប់ខួប ១០ ឆ្នាំ Metfone Intelligent Connect (MIC) 2019 ដែលប្រព្រឹត្តិទៅចំនួន ២ ថ្ងៃ នាសណ្ឋាគារសូហ្វីតែលភ្នំពេញ។

ការវិវត្តន៍នូវផ្នែកឌីជីថល គឺជាចំនុចស្នូលនៃកម្មវិធីទាំងមូល ដែលអ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៍បច្ចេកវិទ្យាចុងក្រោយ លើទូរស័ព្ទដៃចល័ត ផ្តោតទៅលើការតភ្ជាប់ដ៍វៃឆ្លាត "Intelligent Connectivity" ហើយក៏ជាឱកាសបានជួប និងស្តាប់វាគ្មិនបកស្រាយ ពីការវិវត្តន៍នៃបច្ចេកវិទ្យានាពេលខាងមុខទៀតផងដែរ។

គួររំលឹកផងដែរថា រាជរដ្ឋាភិបាលបានចាប់ដៃគូរជាមួយនឹងសមាគមបច្ចេកវិទ្យា ដើម្បីជាចលនារៀបចំមូលដ្ឋានសម្រាប់ទីក្រុងឆ្លាត។ Metfone ជាដៃគូយុទ្ធសាស្រ្ត និងយូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចាប់ពីឆ្នាំ ២០១៧ Metfone និងរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងដោយនាំយកនូវបច្ចេកវិទ្យាព័ត៌មាន សម្រាប់កិច្ចការរបស់រដ្ឋាភិបាល ដើម្បីបម្រើប្រជាជនកម្ពុជា និងសហគ្រិនឱ្យកាន់តែមានប្រសិទ្ធភាព។

Metfone Intelligent Connect 2019

Metfone ជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ ដែលត្រូវបានជ្រើសរើសឱ្យអនុវត្តគម្រោងទូទាំងប្រទេស។ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យទាន់សភាពការ វត្តមានរបស់ MIC 2019 នឹងផ្តល់នូវស្លាកសញ្ញាថ្មីមួយ ដែលបង្ហាញប្រជាជនកម្ពុជា នូវអ្វីដែលនឹងផ្លាស់ប្តូរទីក្រុងរបស់ពួកគេនាអនាគត។

អ្នករៀបចំ MIC 2019 បានបន្ថែមទៀតថាពូកគេនឹងបង្ហាញនូវបច្ចេកវិទ្យាចុងក្រោយដែលវិវត្តនៅក្នុងទូរស័ព្ទដៃ ដោយផ្តោតទៅលើការតភ្ជាប់ដ៍វៃឆ្លាត "Intelligent Connectivity និងទម្រង់វៃឆ្លាត AI និងទិន្នន័យពីឧបករណ៍ IoT ជាច្រើនប្រភេទ។

អ្នកចូលរូម អាចចុះឈ្មោះឥឡូវនេះតាមរយៈគេហទំព័រ mic.metfone.com.kh ដើម្បីចូលរួមពិធីបង្ហាញបច្ចេកវិទ្យាដ៍អស្ចារ្យនេះ។

អ្វីដែលសំខាន់ជាងនេះទៀតក្នុង សិក្ខាសាលានេះគឺមានវត្តមានរបស់ថ្នាក់ដឹកនាំចូលរួមដូចជា Google Ericsson Huawei និងបង្ហាញពីកម្មវិធីសំខាន់ៗនៃ Internet of Things (IoT) Mobile Connect និង Future Networks។ អ្នកចូលរួមទស្សនា នឹងអាចឃើញនៃផលប៉ះពាល់បច្ចេកវិទ្យាទំាងនេះ ទៅលើទិដ្ឋភាពរស់នៅជាប្រចាំរបស់ពួកគេ រួមបញ្ចូលទាំងសេវាសាធារណៈ ក្រសូង និងការថែរក្សាបរិស្ថាន Web និងភាពស្មុគស្មាញនៃទំនាក់ទំនង "Cloud Connectivity" 

តាំងពីចាប់ផ្តើមកម្មវិធីរហូតដល់ចប់ MIC 2019 សូមសន្យាថាព្រឹត្តការណ៍នេះមិនមែនសម្រាប់តែក្រុមអ្នកចូលចិត្តបចេ្ចកវិទ្យាតែប៉ុណ្ណោះទេ ប៉ុន្តែតម្រូវសម្រាប់អ្នកទស្សនាគ្រប់ស្រទាប់ទាំងអស់។ "Intelligent City" គឺជាសេចក្តីប្រកាសរបស់ Metfone ដែលជានិច្ចកាលក្រុមហ៊ុនជាដៃគូសហការដ៏ល្អរបស់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]