ចិន៖ ជីវិតដ៏ហ៊ឺហាររបស់តារាចិនល្បីៗទាំង៤រូប ដែលពួកគេរកបានប្រាក់ចំណូលមិនតិចនោះទេក្នុងមួយឆ្នាំៗ។

ជាក់ស្តែង ថ្មីៗនេះមានប្រភពព័ត៌មានមួយ បានបង្ហាញពីចំនួនទឹកប្រាក់ដែលពួកគេបានចំណាយយ៉ាងច្រើន ទៅលើការបង់ពន្ធជូនរដ្ឋនៅក្នុងឆ្នាំ២០១៨។

តារាទាំង៤នោះមានអ្នកណាខ្លះ ហើយចំណាយអស់ប្រាក់ប៉ុន្មាននោះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖  

១. Lay (EXO)

នៅក្នុងឆ្នាំ២០១៨ តារាប្រុសរូបនេះបានចំណាយប្រាក់អស់ជាង ១៩.១៣៦.២០០យ័ន ទៅលើការបង់ពន្ធ។  

Lay

២. Yang Mi

តារាស្រីដ៏ល្បីរូបនេះមួយឆ្នាំនាងអាចរកប្រាក់ចំណូលបាន រហូតទៅដល់​២០០លានយ័ន ។ ដោយ Yang Mi ជាអ្នកតំណាងរបស់ប្រ៊េនល្បីៗជាងច្រើន រីឯការចំណាយ ទៅការបង់ពន្ធរបស់នាងវិញក៏មិនតិចដែរ។  

Yang Mi

៣. Dilireba

Dilireba ជាអ្នកតំណាងឲ្យប៊្រេនល្បីៗជាច្រើន ការងារច្រើនយ៉ាងនេះប្រាកដណាស់ថានាងទទួលបានប្រាក់ចំណូលមិនតិចនោះទេ។ នៅក្នុងឆ្នាំ២០១៨ តារាស្រីវ័យ២៦ឆ្នាំបានចំណាយប្រាក់អស់ ៦.៦៦៨.៧០០យ័ន ទៅលើការបង់ពន្ធ។ 

Dilireba

៤. Lu Han

តារាប្រុសរូបនេះបានចំណាយប្រាក់អស់ ៦.៣៤៥.៥០០យ័ន។ អាចនិយាយបានថាបើប្រាក់ចំនូលតិចតួចនោះ មិនអាចទប់ទល់និងការបង់ពន្ធយ៉ាងច្រើន បែបនេះបានទេ។ 

Lu Han

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]