កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ម្សិលមិញនេះ តារាចម្រៀងស្រីកំពូលស៊ិចស៊ី HyunA បានបង្ហោះនូវរូបថតជាច្រើនសន្លឹក នៅលើគណនីសង្គមអ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់នាង ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន កើតក្តីព្រួយបារម្ភ ក្រោយពីឃើញស្នាមជាំជាច្រើនដុំនៅលើក្បាលជង្គង់របស់នាង។

ជាការពិតណាស់ នៅក្នុងនោះ HyunA បានបង្ហោះនូវរូបថតនាង អង្គុយនៅកៀនជញ្ចាំង ជាមួយនឹងអាវចាក់ពណ៌ចម្រុះ ព្រមជាមួយនឹងស្រោមជើងពណ៌ស្រស់ ដែលមើលទៅនាងពិតជាស្រស់ស្អាត និងទាក់ទាញមិនខុសអ្វីពីសព្វមួយដង។

ប៉ុន្តែអ្វីដែលអ្នកគាំទ្រមានការចាប់អារម្មណ៍ជាពិសេសនោះ គឺស្នាមជាំជាច្រើនដុំ នៅលើក្បាលជង្គង់របស់នាង ដែលត្រូវបានគេសង្ស័យថា កើតឡើងដោយសារតែ មួយរយៈមុននេះ នាងបានហ្វឹកហាត់ក្បាច់រាំថ្មីបទ ដែលHyunAត្រូវរាំក្រាបនៅនឹងឥដ្ឋ និងមានក្បាច់ជាច្រើនផ្សេងទៀតផងដែរ។

ទោះជាយ៉ាងណា អ្នកគាំទ្រជាច្រើនក៏បានធ្វើការ Comment បង្ហាញពីការព្រួយបារម្ភ និងប្រាប់ឲ្យតារាស្រីរូបនេះ ចេះប្រយ័ត្ន និងថែរក្សាសុខភាពឲ្យបានល្អផងដែរ៕ 

HyunA បង្ហោះរូបជាំក្បាលជង្គង់
HyunA បង្ហោះរូបជាំក្បាលជង្គង់
HyunA បង្ហោះរូបជាំក្បាលជង្គង់
HyunA បង្ហោះរូបជាំក្បាលជង្គង់
HyunA បង្ហោះរូបជាំក្បាលជង្គង់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]