ឥណ្ឌូនេស៊ី៖  ក្មេងស្រីវ័យជំទង់ម្នាក់ បានទទួលការចាប់អារម្មណ៍ពីអ្នកប្រើបណ្តាញសង្គម ដោយសារសមត្ថភាពពិសេស អាចលិឍជញ្ចក់សាប៊ូបានគ្រប់ប្រភេទ។

គួរបញ្ជាក់ថា នាងបានថតវីដេអូលិឍម៉ាកសាប៊ូផ្សេងៗគ្នា ហើយតែងបង្ហោះវីដេអូចូលក្នុងគណនីបណ្តាញសង្គម Instagram  របស់នាង។

ក្មេងស្រីជំទង់ Khosik Assyifa កំពុងលិទ្ធសាប៊ូ

ប្រភពព័ត៌មានបានឱ្យដឹងថា ក្មេងស្រីជំទង់នេះមានឈ្មោះ  Khosik Assyifa រស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី តែងតែផុសវីដេអូលិឍជញ្ចក់សាប៊ូជារឿយៗ។ ដំបូងនាងបានយកដុំសាប៊ូទៅលាងដៃជាមួយនឹងទឹកឲ្យមានសំណើមសិន។ បន្ទាប់មក នាងនឹងយកវាទៅលិឍជញ្ចក់មើលទៅដូចឆ្ងាញ់ណាស់អីចឹង ដោយមិនខ្លាចពុល។

យោងតាមការអះអាងរបស់ក្រុមឯកទេសសុខភាពមួយឈ្មោះ Go Ask Alice មកពីសាកលវិទ្យាល័យកូឡុំប៊ី  បានឲ្យដឹងថា ជាទូទៅសាប៊ូមិនមានជាតិពុលទេ ហើយវាក៏មិនអាចបង្កហានិភ័យដល់អាយុជីវិតដែរ។ តែទោះបីមិនមានជាតិពុលក៏ដោយ ក៏មនុស្សគ្រប់គ្នាពុំគួរសាកល្បងលេបសាប៊ូទាំងមូលដែរ ព្រោះវាអាចរារាំង និងបំផ្លាញបំពង់រំលាយអាហារបាន៕

មានវីដេអូនៅខាងក្រោម៖

(សូមកុំយកតម្រាប់តាមឱ្យសោះ ចៀសវាងគ្រោះថ្នាក់)

ក្មេងស្រីជំទង់ Khosik Assyifa កំពុងលិទ្ធសាប៊ូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]