កូរ៉េខាងត្បូង ៖ បន្ទាប់ពីបាត់មុខពីឆាកតន្រ្តី ជាច្រើនឆ្នាំ ពេលនេះ Park Bom តារាស្រីដ៏ល្បី អតីតសមាជិកក្រុម 2NE1 បានបញ្ជាក់យ៉ាងច្បាស់ហើយថា នាងនឹងធ្វើការត្រលប់មកវិញ ជាមួយនឹងអាល់ប៊ុមចម្រៀងទោលរបស់ខ្លួន នៅខែមីនាខាងមុខនេះ។

ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្ររំភើបរីករាយយ៉ាងខ្លាំង ព្រោះតែពួកគេរង់ចាំ ការវិញត្រលប់មកវិញ របស់សមាជិកក្រុម 2NE1 ជាយូរណាស់មកហើយ ទោះបីជាសមាជិកក្រុមម្នាក់ៗ ស្ថិតក្រោមផលិតកម្ម ផ្សេងៗពីគ្នាក៏ដោយ។

ប៉ុន្តែអ្វីដែលកាន់តែពិសេស ជាងនេះទៅទៀតនោះគឺ ការត្រលប់មកវិញរបស់ Park Bom លើកនេះ គឺមកព្រមជាមួយនឹង វត្តមានរបស់ Sandara ដែលជាអតីតមិត្តរួមក្រុមរបស់នាងទៀតផង។ ជាការពិតណាស់ Sandara នឹងបង្ហាញខ្លួន នៅក្នុងផ្នែកណាមួយ នៃបទចម្រៀងថ្មីរបស់ Park Bom។

ក្នុងនោះដែរ បទចម្រៀងថ្មីរបស់ Park Bom ត្រូវបានគេដឹងថា បានផលិតឡើងដោយ Brave Brothers ផលិតករមានទេពកោសល្យខ្ពស់ ដែលតែងតែរៀបចំបទចម្រៀង ឲ្យតារាល្បីៗជាច្រើនរួចមកហើយ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Sandara និង Park Bom
រូបភាព Sandara និង Park Bom
រូបភាព Sandara និង Park Bom
រូបភាព Park Bom
រូបភាព Sandara

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]