អូស្រ្តាលី៖ បុរសជាអ្នកជំនួញវ័យក្មេងជនជាតិអូស្រ្តាលីម្នាក់ ហាក់មានអារម្មណ៍ថាអស់សង្ឃឹម ធុញធប់នឹងជីវិត ក្រោយរកមិត្តស្រីនឹងគេមួយគ្មាន បើទោះបីជាខ្លួនធ្វើការមានប្រាក់ខែរាប់ម៉ឺនដុល្លារក្តី។

លោក Matthew Lepre មានអាយុ ២៦ឆ្នាំ មកពី Western Sydney ប្រទេសអូស្រ្តាលី ត្រូវបានគេស្គាល់ថា គឺជាអ្នកជំនួញដ៏ជោគជ័យម្នាក់ ដែលអាចរកប្រាក់ចំណូលបានរហូតដល់ទៅ ១២០ ០០០ដុល្លារអាមេរិក ក្នុងមួយខែៗ។ ប៉ុន្តែអ្វីដែលជារឿងដ៏គួរឲ្យសោកស្តាយ និងឯកាបំផុតនោះ គឺលោកនៅតែមិនអាចស្វែងរកនារីណាម្នាក់ មកធ្វើជាដៃគូស្នេហា ឬក៏គូអនាគតបាន។

លោក Matthew Lepre

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន ចក្រភពអង់គ្លេស ដេលីម៉ែល បានឲ្យដឹងថា លោក Matthew Lepre គឺជាអ្នកជំនួញដ៏តស៊ូម្នាក់។ លោកធ្លាប់មានប្រវត្តិបោះបង់ចោលការសិក្សាថ្នាក់មហាវិទ្យាល័យ ដើម្បីទៅស្វែងរកការងារធ្វើ (បាន៣កន្លែង) យកប្រាក់ជួយផ្គត់ផ្គង់ខ្លួនឯង និងម្តាយតែមួយរបស់លោក។

ការតស៊ូខិតខំប្រឹងប្រែងមួយនេះ បានជំរុញឲ្យលោកចេះវិវឌ្ឍន៍ខ្លួន រហូតក្លាយជាអ្នកជំនួញដ៏ជោគជ័យម្នាក់ ហើយបច្ចុប្បន្នលោកក៏ជាអ្នកដឹកនាំបង្ហាត់បង្ហាញ ឬបើកវគ្គបណ្ដុះបណ្តាលអាជីវកម្មការងាររបស់លោក ទៅកាន់មនុស្សជាច្រើនដើម្បីឲ្យទទួលបានភាពជោគជ័យដូចជារូបលោកផងដែរ។

ទន្ទឹមនឹងភាពជោគជ័យមួយនេះ លោក Matthew ក៏កំពុងតែកើតជំងឺខ្វះអ្នកថែ ពោលគឺលោកពុំអាចស្វែងរកមិត្តស្រីបាន។

លោក Matthew Lepre

លោក Matthew និយាយថា កន្លងមកលោកបានចំណាយពេលយ៉ាងច្រើន ផ្តោតតែទៅលើរឿងការងាររបស់លោក ប៉ុន្តែនៅពេលនេះវិញ លោកក៏បានត្រៀមខ្លួនរួចជាស្រេច ប្រសិនណាបើបានជួបជាមួយនឹងនារីដ៏សក្តិសម លោកនឹងកាន់ដៃនាងរៀបការជាមួយ។

គួរឲ្យដឹងថា អស់រយៈជាង ៣ឆ្នាំមកហើយ ដែលលោក Matthew Lepre ខិតខំបំពេញការងារបានយ៉ាងល្អ ដើម្បីខ្លួនឯងនិងអ្នកម្តាយជាទីស្រលាញ់ បានរស់នៅស្រួលពេញដោយភាពកក់ក្តៅ។ រហូតមកទល់ពេលនេះ លោកអាចរកចំណូលបាន ១២០ ០០០ដុល្លារអាមេរិកក្នុងមួយខែៗ ពីគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិករបស់លោក (E-Commerce Sites) ដូច្នេះទើបលោកមិនសូវបារម្ភច្រើនរឿងលុយកាក់ដូចមុន និងចង់មានសេរីភាពជាមួយនឹងពិភពលោកខាងក្រៅ ពិសេសរឿងដៃគូស្នេហាតែម្តង។

ថ្លែងប្រាប់សារព័ត៌មាន កាលពីពេលកន្លងទៅ លោក Matthew បាននិយាយថា ខណៈពេលដែលលោកជោគជ័យនឹងការងារ លោកក៏ចង់មានទំនាក់ទំនងដ៏មានអត្ថន័យមួយ ក្នុងថ្ងៃ Valentine ដែលជាកូនសោរក្នុងជីវិតរបស់លោកផងដែរ។

លោក Matthew Lepre

លោកថា លោកត្រូវបានណែនាំឲ្យស្គាល់នារីជាច្រើន តាមរយៈមិត្តភក្តិលោកជាមេអណ្ដើក។ ប៉ុន្តែផ្ទុយទៅវិញ លោកនៅតែមិនទាន់អាចស្វែងរកនារីដែលសក្តិសម អាចរស់នៅជាមួយគ្នាពេញមួយជីវិតបាននោះទេ។ អ្វីដែលលោកទទួលបានត្រឹមតែជាការណាត់ជួបធម្មតា ហើយលោកពិតជាមិនចង់បានបែបនេះទេ គ្មានចំណាប់អារម្មណ៍ជាមួយនឹងការណាត់ជួបឥតប្រយោជន៍ឡើយ។

លោកនៅតែសង្កត់ធ្ងន់ថា លោកមិនចង់ខ្ជះខ្ជាយពេលវេលា ទើបបានជាលោកមិនចូលចិត្តការសាកល្បងស្នេហានៅលើបណ្តាញសង្គមដែលគ្មានរូបរាង អូសកាឡាណាត់ជួបឥតខ្លឹមសារនោះឡើយ។ ដូច្នេះហើយទើបបានជាលោក នៅតែរក្សាបេះដូង ទុកឲ្យពេលវេលាជាអ្នកចាត់ការ រង់ចាំនារីដែលច្បាស់លាស់ជាមួយនឹងលោក ហើយក៏ជានារីដែលមានសំណាង មកធ្វើជាអ្នកដំណើរពិសេសម្នាក់ បានមកអង្គុយក្នុងរថយន្តដ៏ទំនើបជាមួយនឹងលោកផងដែរ។

លោក Matthew បានបន្តទៀតថា មិត្តស្រីឬគូអនាគតដែលលោកចង់បាន នាងគឺជានារីដែលស្មោះត្រង់ ជានារីដែលចេះគិតគូរនិងចិត្តយោគយល់ ស្ម័គ្រស្មោះ និងចេះផ្តល់ក្តីស្រលាញ់ចំពោះលោក ព្រោះថាលោកក៏ជាបុរសម្នាក់ដែលនិយមបែបរ៉ូមែនទិចផងដែរ។

លោក Matthew Lepre

ការណាត់ជួបនារីៗកន្លងមក បុរសរូបនេះបាននិយាយថា លោកក៏ពុំដែលប្រាប់ពួកនាង ឲ្យពិតប្រាកដពីអ្វីដែលលោកមាន ដូចជាទ្រព្យសម្បត្តិ លុយកាក់ ចំណូលការងារដែលលោកទទួលបាននោះឡើយ។ ព្រោះលោកគិតថា លុយមិនមែនជាអ្វីៗទាំងអស់ ដែលមនុស្សត្រូវតែចង់បានវានោះទេ។ ដូច្នេះប្រសិនបើគេស្រលាញ់លោកដោយស្ម័គ្រស្មោះ គេនឹងមិនគិតពីវាឡើយ។ ប៉ុន្តែជាលទ្ធផលសម្រាប់លោកគឺហៅលែងឮតែម្តង។

លោកថា លោកចង់ស្វែងរកនារីដែលមានចិត្តស្មោះ នាំជីវិតលោកឲ្យរីករាយ និងពោរពេញដោយភាពកក់ក្តៅរស់នៅជាមួយនឹងលោក មិនមែនជានារីដែលសម្លឹងមើលឃើញតែលុយរបស់លោកជាធំនោះទេ ព្រោះលុយមិនអាចទិញការស្រលាញ់ ភាពរីករាយ និងសុភមង្គលបានឡើយ។ ឬអាចនិយាយបានថា ចុះប្រសិនណាបើលោក ធ្លាក់ខ្លួនក្រលំបាក ឬមានជំងឺ តើពួកនាងនឹងចេញឆ្ងាយពីលោកឬ?

ជាចុងក្រោយ បុរសអត់លិឍរូបនេះ បានបន្ថែមចុងក្រោយថា លោកក៏សរសើរខ្លួនឯងផងដែរ ដែលកន្លងមកពុំទាន់មាននរណាម្នាក់បោកប្រាស់លោកបាន (លុយ)។ នេះក៏ព្រោះតែលោកមានមិត្តជិតស្និទ្ធជាច្រើន នៅក្បែរខ្លួន ហើយពួកគេក៏តែងតែជួយផ្តល់ដំបូន្មានខ្លះៗមកលោកផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

លោក Matthew Lepre
លោក Matthew Lepre
លោក Matthew Lepre
លោក Matthew Lepre
លោក Matthew Lepre
លោក Matthew Lepre
លោក Matthew Lepre
លោក Matthew Lepre

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]