ហ្វីលីពីន៖  និស្សិតចិនម្នាក់ប្រឈមមុខនឹងការនិរទេសចេញពីប្រទេស ក្រោយពីនាងបានជះបង្អែមតៅហ៊ូលើប៉ូលិសហ្វីលីពីន។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅមុនពេលដែលកើតហេតុ និស្សិតស្រីឈ្មោះ Zhang Jiale អាយុ២៣ឆ្នាំ កំពុងកាន់បង្អែមតៅហ៊ូមួយកែវ  ពេលកំពុងឆ្លងកាត់ស្ថានីយ៍រថភ្លើង Metro Rail ក្នុងទីក្រុង Mandaluyong។  នៅច្រកឆ្លងកាត់មានប៉ូលិសម្នាក់ឈ្មោះ William Cristobal សុំឱ្យនាងហូបបង្អែមនោះឱ្យអស់សិន មុនពេលឆ្លងកាត់ចូលស្ថានីយ៍ ព្រោះវត្ថុរាវដូចជាទឹកក្រូច ឬបង្អែមមិនត្រូវបានអនុញ្ញាតឱ្យយកចូលក្នុងស្ថានីយ៍រថភ្លើងទេ។ ស្រាប់តែពេលនោះនាង Zhang មិនដឹងជាមូលហេតុអ្វីស្រាប់តែជះបង្អែមនោះដាក់ប៉ូលិស William យកតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជននៅទីនោះ។

ក្រោយមកនាង Zhang ដែលជានិស្សិតច្នៃម៉ូតឆ្នាំទីមួយ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ មិនគោរពតាមបញ្ជាសមត្ថកិច្ច  បំពាន និងរំខានដល់ការងារសមត្ថកិច្ច។ គួរឱ្យដឹងផងដែរ និស្សិតចិនម្នាក់នេះរស់នៅប្រទេសហ្វីលីពីនរយៈពេល៦ឆ្នាំមកហើយ តែពេលនេះនាងអាចប្រឈមមុខនឹងការនិរទេសចេញពីប្រទេស។

នាង Zhang បានប្រាប់សារព័ត៌មានថា៖

«ពេលនោះ ខ្ញុំមានអារម្មណ៍មិនល្អ ហើយខ្ញុំមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្ញុំបាន។ ខ្ញុំពិតជាទទួលស្គាល់ថា នោះគឺជាកំហុសរបស់ខ្ញុំ ហើយខ្ញុំពិតជាមានការសោកស្តាយជាខ្លាំង។ ខ្ញុំពិតជាសូមទោសពិតមែន ហើយខ្ញុំពិតជាស្រលាញ់ប្រទេសហ្វីលីពីន ហើយនេះគឺជាមូលហេតុដែលខ្ញុំរស់នៅទីនេះ។ ខ្ញុំចូលចិត្តមនុស្សរស់នៅទីនេះ។ ខ្ញុំស្រលាញ់ប្រទេសហ្វីលីពីន។ សូមលើកលែងទោសឱ្យខ្ញុំផង សូមកុំនិរទេសបណ្តេញខ្ញុំចេញពីប្រទេសអី។»

លទ្ធផលយ៉ាងណានោះ ទាល់តែត្រូវរង់ចាំសេចក្តីសម្រេចរបស់តុលាការសិន៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រួបភាពនៅកន្លែងកើតហេតុ
នាង Zhang
រួបភាពនៅកន្លែងកើតហេតុ
នាង Zhang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]