ភ្នំពេញ៖ មួរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀងស្រីប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី កាន់តែមានភាពសកម្មខ្លាំងគួរឲ្យកត់សម្គាល់ ក្នុងការធ្វើកិច្ចការងារមនុស្សធម៌ ដល់ជនទីទាល់ក្រលំបាក និងចាស់ជរាជាដើម។

ជាការពិតណាស់ ហើយនៅក្នុងថ្ងៃ១៤ កុម្ភៈ ដែលជាទិវានៃក្តីស្រលាញ់នេះផងដែរ តារាចម្រៀងស្រីសម្លេងស្រទន់រូបនេះ ក៏បានធ្វើរឿងដ៏ប្រពៃមួយ ដោយនាងបានអញ្ជើញចាស់ៗ លោកយាយ លោកតា ដែលគាត់មានជីវភាពខ្វះខាត មកពិសារអាហារថ្ងៃត្រង់ នៅក្នុងអាហារដ្ឋានមួយកន្លែងយ៉ាងមួយឆ្ងាញ់។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏មានជាអំណោយបន្តិចបន្តួច ជូនដល់ចាស់ៗ ដែលបានមកពិសារអាហារនៅក្នុងថ្ងៃនេះផងដែរ។

យ៉ាងណាមិញ នេះគឺជារឿងដ៏ល្អប្រពៃមួយ ដែលតារាស្រីសុខ ពិសី បានចំណាយពេលវេលាផ្ទាល់ខ្លួន ធ្វើអំពើល្អយ៉ាងមានទឹកចិត្ត ដែលជាពិសេសនោះ គឺចំថ្ងៃនៃក្តីស្រលាញ់ទៀត ដែលជាថ្ងៃដែលមនុស្សគ្រប់គ្នា គួរតែទទួលបានការស្រលាញ់យ៉ាងកក់ក្តៅ ពីមនុស្សជុំវិញខ្លួនផងដែរ៕ 

សុខ ពិសី
សុខ ពិសី
សុខ ពិសី នាំតាយាយចាស់ៗ ពិសារអាហារថ្ងៃត្រង់
សុខ ពិសី នាំតាយាយចាស់ៗ ពិសារអាហារថ្ងៃត្រង់
សុខ ពិសី នាំតាយាយចាស់ៗ ពិសារអាហារថ្ងៃត្រង់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី