កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈនេះ មានការចាក់ផ្សាយនូវកម្មវិធី GOT7’s Real Thai របស់ស្ថានីយទូរទស្សន៍ XtvN ។ នៅក្នុងកម្មវិធីនោះសមាជិកក្រុម GOT7 មានដូចជា Mark, Jin-young, BamBam និង Young-jae បានធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសថៃដើម្បីទៅមើលព្រះអាទិត្យ។

ស្របពេលដែលពួកគេកំពុងតែមើលព្រះអាទិត្យសុខៗ ស្រាប់តែ BamBam បាននិយាយប្រៀបធៀបរវាងក្រុម GOT7ទៅនិងព្រះអាទិត្យថា « វាគឺជាពួកយើង វាគឺជា GOT7» BamBam បាននិយាយបន្ថែមទៀតថា « ពួកយើងចាប់ផ្តើមដំបូងដោយការគ្មានអ្វីទាំងអស់ ៣ឆ្នាំដំបូងនៅក្នុងវិស័យសិល្បៈពួកយើងពិតជាមានការលំបាកខ្លាំងណាស់ ហើយពួកយើងធ្វើវាមិនទាន់បានល្អទេ ពួកយើងមិនមានការទទួលស្គាល់ពីអ្នកគ្រប់គ្នាទេ វាពិតជាពេលវេលាដែលលំបាកខ្លាំងណាស់។ ប៉ុន្តែខ្ញុំជឿថា ប្រសិនបើពួកយើងតស៊ូព្យាយាម នោះយើងប្រាកដជាអាចសម្រេចនូវក្តីស្រម៉ៃជាមិនខាន ហើយយើងនឹងមានរះជាមួយគ្នា ដូចជាព្រះអាទិត្យអញ្ចឹងដែរ។ ខ្ញុំសង្ឃឹមថា ក្រុម GOT7 និងអ្នកគាំទ្ររបស់ GOT7ទាំងអស់ និងនៅជាមួយគ្នាបែបនេះជារៀងរហូត»។

ជាការពិតណាស់ រាល់ការជោគជ័យទាំងអស់​ ត្រូវតែឆ្លងកាត់ការប្រឹងប្រែង អត់ធ្មត់ តស៊ូព្យាយាម៕

ទស្សនារូបភាពខាងក្រោម៖  

ក្រុមGOT7
BamBam
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]