អូស្ត្រាលី៖ រឿងចម្លែកមួយបានកើតឡើងលើសត្វឆ្កែញីមួយក្បាល ដែលវាបានយកកូនកណ្តុរ Possum មួយមកធ្វើជាកូនចិញ្ចឹម និងតែងដាក់លើខ្នងវាជានិច្ច។យោងតាមសារព័ត៌មាន Dailymail ចេញផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា សត្វឆ្កែមួយក្បាលនេះមានឈ្មោះថា ម៉ូលី។

វាតែងនឹករលឹកនិងសោកស្តាយដល់ការបាត់បង់កូនៗវាជានិច្ច។ តែមានថ្ងៃមួយ ម៉ូលីស្រាប់តែយកកូនកណ្តុរ Possum ទៅដាក់លើខ្នងវា ហើយដើរចូលក្នុងផ្ទះម្ចាស់វាដែលមានទីតាំងនៅទីក្រុង Victoria។

សត្វឆ្កែម៉ូលី និង កណ្តុរ Possum

យោងតាមប្រសាសន៍របស់អ្នកស្រី Elle Moyle ដែលជាម្ចាស់ឆ្កែញីមួយក្បាលនេះបាននិយាយថា “ក្រោយការបាត់បង់កូនៗវា  ម៉ូលីបានយកកូនកណ្តុរនេះដាក់លើខ្នងរហូត។ តាំងពីពេលនោះមក វាមិនដែលទៅណាចោលគ្នាទេ។ ប្រហែលជាកូនកណ្តុរ Possum នេះគិតថាម៉ូលីជាម្តាយវាហើយមើលទៅ។ ម៉ូលីក៏ដូចគ្នាដែរ បន្ទាប់ពីវាបាត់បង់កូន វាពិតជាឯកោណាស់។  វាក៏ប្រហែលចង់បានកូនកណ្តុរនេះមកចិញ្ចឹមដែរហើយ”។

តាមការបញ្ជាក់របស់ម្ចាស់ស្រី  នៅពេលបាត់បង់កូនៗភ្លាម ឆ្កែម៉ូលីនេះបានប្រែប្រួលសឹងទាំងស្រុង។ វាមិនសូវរត់ប្រលែង ឬ លេងសើចដូចមុនទេ។ តែឥឡូវនេះ វាហាក់ដូចជាធូរស្បើយ និងស្រស់ស្រាយជាងមុនបន្ទាប់ពីវាបានជួបសត្វកណ្តុរ Possum នេះ។ ទោះបីមិនមែនកើតក្នុងអម្បូរជាមួយគ្នាមែន តែសត្វទាំងពីរនេះស្រលាញ់និងត្រូវការគ្នាណាស់។

ជាចុងក្រោយ អ្នកស្រី Moyle ពិតជាមិនច្បាស់ថា តើសត្វទាំងពីរប្រភេទនេះនឹងអាចបន្តរស់នៅជាមួយគ្នាបានយូរប៉ុនណាទៀតទេ៕

មានវីដេអូនៅខាងក្រោម៖  

សត្វឆ្កែម៉ូលី និង កណ្តុរ Possum
ពួកវាកំពុងប្រលែងគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]