ភ្នំពេញ៖ បន្ទាប់ពីមានការផ្ទុះរូបភាពស្វែងរកអ្នកជំនាញថតរូបភាពពេលយប់ ដែលបានបង្ហោះដោយតារាសម្តែងដ៏មានប្រជាប្រិយភាព និងតារានិយមលេងបណ្តាញសង្គមហ្វេសបុ៊កដ៏ល្បីៗដូចជាលោក កែវ សុខផេង កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា លោក ឆឹម សក្កដា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន លោក ជា វណ្ណារិទ្ធ អ្នកនាង សុខ សោម៉ាវតី្ត អ្នកនាង នាង សុវ៉ាតនា ហៅ DJ Nana លោក ហៃ ប៉ាវហុង កញ្ញា ស៊ីន យូប៊ីន និងកញ្ញ សាឡាត់ ស្រីឡាង ជាដើម កាលពីប៉ុន្មានថ្ងៃមុនរួចមក ដោយនៅ Status ដែលពួកគាត់បានសរសេរថា «ខ្ញុំចូលចិត្តថតរូបណាស់ ជាពិសេសការថតរូបពេលយប់ បើសិនជាមានអ្នកជំនាញថតរូបពេលយប់ផ្ទាល់ខ្លួន មិនដឹងជាល្អយ៉ាងណាទេ! តើនណាជាអ្នកជំនាញថតរូបពេលយប់របស់ខ្ញុំទៅ? អាចទាយបានទេ?» ដែល Caption ទាំងអស់នេះពួកគាត់សរសេរ និងបង្ហោះដោយភ្ញាប់ជាមួយនឹងរូបភាពមួយស្លឹកដែលគួរឲ្យទាក់ទាញ នៅពេលនោះមានក្រុមអ្នកគាំទ្រខ្លះបាន Comment ប្លែកៗ និងខ្លះទៀតបាន Comment ជាលក្ខណៈលេងសើចទៅតាមរបៀបដែលពួកគេចូលចិត្ត និងស្រលាញ់រាប់អាន Idol របស់ពួកគេទាំងនោះ។ 

R17 Pro ជាអ្នកជំនាញថតរូបនៅពេលយប់

មកដល់ថ្ងៃនេះអ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនោះ គឺក្រុមតារាល្បីៗដដែលបានបង្ហោះរូបភាពមួយសន្លឹកទៀត ថាជាអ្នកជំនាញថតរូបនៅពេលយប់របស់ពួកគាត់ ដែលនៅលើរូបភាពនោះមានបុរសម្នាក់កាន់កាម៉េរាថតរូបដដែល ហើយមានទូរស័ព្ទដ៏ស្រស់ស្អាតអមជាមួយគ្នា ដោយសរសេរអក្សនៅខាងក្រោមថា «R17 Pro ជាអ្នកជំនាញថតរូបនៅពេលយប់» ដែលជាអ្នកមិត្តយល់ចិត្តទៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាជាមួយពួកគាត់ផងដែរ មិនតែប៉ុណ្ណោះ R17 Pro បានក្លាយទៅជាអ្នកជំនាញថតរូបពេលយប់របស់ពួកគាត់ ដែលមានចំណង់ចំណូលចិត្តថតរូបពេលយប់យ៉ាងស្រស់ស្អាត។

តាមដែលយើងខ្ញុំធ្លាប់ដឹងកន្លងមកថា ម៉ូឌែលទូរស័ព្ទនេះបានផលិតឡើងដោយក្រុមហ៊ុនស្មានហ្វូន OPPO ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប គឺមានកាមេរ៉ា ៣ គ្រាប់ដែលមានទំហំ F1.5/F2.4 មានកាំពន្លឺដ៏វៃឆ្លាត អាចបន្ថែមពន្លឺនៅទីកន្លែងងងឹតបានយ៉ាងស្រស់ស្អាតមិនធ្វើឲ្យបែកគុណភាពរូប ឬស្រអាប់ឡើយ ដោយមិនចាំបាច់ប្រើប្រាស់ Flash ជំនួយ ឬ Edit បន្ថែមពន្លឺឡើយ និងអាចបន្ថយពន្លឺនៅទីកន្លែងដែលភ្លឺខ្លាំងថែមទៀតផង។

មិនតែប៉ុណ្ណោះ R17 Pro មានបច្ចេកវិទ្យាទប់លំនឹង IOS អស់ក្តីបារម្ភពីការបាត់បង់លំនឹងពេលថតរូបភាព វាមានបច្ចេកវិទ្យា Ultra Night Mode ដែលធ្វើឲ្យរូបភាពកាន់តែត្រជាក់ភ្នែក និង Color Mode ដែលធ្វើឲ្យពណ៌នៃរូបភាពកាន់តែស្រស់បំព្រងតែម្តង។ ដូច្នេះមានន័យថាអ្នកជំនាញថតរូបពេលយប់របស់ក្រុមតារាល្បីៗជាច្រើន គឺ R17 Pro បើអីចឹងនៅចាំអីទៀត! តោះគ្នាយើង អ្នកណាខ្លះដែលចូលចិត្តថតរូបពេលយប់? ៕

ហ្វេសប៊ុក កែវ សុខផេង
ហ្វេសប៊ុក ស៊ីន យូប់ីន
ហ្វេសប៊ុក ឆឹម សក្កដា
ហ្វេសប៊ុក DJ Nana
ហ្វេសប៊ុក ហ៊ីន ច័ន្ទនីរ័ត្ន
ហ្វេសប៊ុក ជា វណ្ណារិទ្ធ
ហ្វេសប៊ុក សុខ សោម៉ាវត្តី
ហ្វេសប៊ុក ហៃ ប៉ាវហុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]