ហុងកុង៖ សត្វគោព្រៃបានបោលក្បាលចូលផ្សារទំនើបលើកោះ Lantau ស្ថិតក្នុងទីក្រុងហុងកុង។ ហេតុការណ៍នេះបានធ្វើឲ្យអ្នកទិញទំនិញក្នុងផ្សារ  ផ្អើលឆោរឡោរត់ចែកជើងគ្នា ហើយអ្នកខ្លះទៀតក៏បានទាញទូរស័ព្ទថតយកទិដ្ឋភាពកម្រនេះផងដែរ។

សត្វគោព្រៃ៣ក្បាលកំពុងស៊ីផ្លែឈើ

ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន។ សត្វគោព្រៃបីក្បាលធំៗបានរត់ចូលផ្សារទំនើបកើតហេតុ សំដៅទៅកន្លែងដាក់លក់ផ្លែឈើដើម្បីស៊ីចំណី។ គួរបញ្ជាក់ថា កោះ Lantau ត្រូវបានគេស្គាល់ថាជាកន្លែងមួយដែលមានសត្វគោព្រៃរាប់រយក្បាលកំពុងរស់នៅនាពេលបច្ចុប្បន្ន។

បុរសក្លាហានម្នាក់មានឈ្មោះ Eric Kit Lee បានទាញទូរស័ព្ទឈរថតទិដ្ឋភាពសត្វគោព្រៃកំពុងស៊ីផ្លែឈើក្នុងផ្សារទំនើបផ្ទាល់ៗតែម្តង និងបង្ហោះចូលបណ្តាញសង្គមហ្វេសប៊ុក។ បន្ទាប់ពីទស្សនាវីដេអូឃ្លីបរួច មានមនុស្សជាច្រើនបានអស់សំណើចនឹងហេតុការណ៍នេះយ៉ាងខ្លាំង។

បើតាមការបញ្ជាក់របស់សមាគមន៍ Lantau Buffalo ដែលប្រចាំការក្នុងតំបន់បានអះអាងថា “ហេតុការណ៍នេះគឺជាសារមួយសបញ្ជាក់ថា សកម្មភាពរបស់មនុស្សពិតជាកំពុងបំផ្លិចបំផ្លាញជម្រកសត្វព្រៃទាំងអស់នៅពេលបច្ចុប្បន្ននេះ”៕

មានវីដេអូនៅខាងក្រោម៖

សត្វគោព្រៃ៣ក្បាលកំពុងស៊ីផ្លែឈើ
សត្វគោព្រៃ៣ក្បាលកំពុងស៊ីផ្លែឈើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]