ភ្នំពេញ៖ តាំងពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០០៩ រហូតដល់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៩ មិត្តហ្វូនបានធ្វើដំណើរជាមួយការចងចាំនឹងការខិតខំប្រឹងប្រែងហើយទទួលបានសមិទ្ធផលជាច្រើន។

មិត្តហ្វូនបានផ្តល់សេវាកម្មចល័តជាផ្លូវការ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០០៩ ក្រោយពីបានធ្វើការផ្សាយសាកល្បងអស់រយៈពេលជិតមួយឆ្នាំកន្លះ ដែលបានបង្កើតកំណត់ត្រាមួយដ៏អស្ចារ្យបំផុត នៅពេលនោះដោយសារតែមិត្តហ្វូនផ្តល់សេវាកម្មដែលមានល្បឿនលឿនជាងដៃគូប្រកួតប្រជែង ១០ ដងក្នុងប្រទេសកម្ពុជា។

មិត្តហ្វូនបានស្តែងឱ្យឃើញ និងនាំយកការគ្របដណ្តប់សេវាកម្មដ៏ធំទូលាយបំផុត មានសញ្ញាច្បាស់ល្អ ហើយមានតម្លៃសមរម្យដែលអាចទទួលយកបានសម្រាប់ប្រជាជនកម្ពុជា។ ការរក្សាល្បឿនឱ្យលឿនដូចជារុកកែតអស់រយៈពេល ១០ ឆ្នាំ មិត្តហ្វូន បានពង្រីកប្រតិបត្តិការគ្របដណ្តប់ទូទាំង ២៥ ខេត្តក្រុង ជាមួយនឹងកម្លាំងថាមពល 11 000BTS ហើយក៏បានផ្តល់នូវប្រព័ន្ធ 2G 3G 4G និង 4.5G នៅក្នុងប្រទេសកម្ពុជាទាំងមូល។

មិត្តហ្វូន ជាប្រព័ន្ធទូរគមនាគមន៍តែមួយគត់ ដែលបានផ្គត់ផ្គង់នូវសេវាកម្មសម្បូរបែបនៅក្នុងប្រទេសកម្ពុជា ការផ្តល់ឱ្យមានដូចជា Mobile Service Broadband Internet Leased Line IT Solutions និងការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច Emoney ជាដើម។ ក្រោយប្រតិបត្តិការរយៈពេល ១០ ឆ្នាំ មិត្តហ្វូន ទទូលបានអតិថិជនប្រើប្រាស់សេវាកម្មច្រើនជាង ៩ លាននាក់ ដែលធ្វើឱ្យចំណូលកើនទ្បើង ២.២៥ ប៊ីលានដុល្លារ ហើយជាពិសេសទទួលបាននៅក្នុងឆ្នាំ ២០១៨ ហើយចំណូលរបស់មិត្តហ្វូនគឺ ២៥៥ លានដុល្លារ ដែលមានតម្លៃស្មើគ្នាទៅនឹង GDP របស់កម្ពុជា ១.២% មិនត្រឹមតែបានជួយទៅដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែមិត្តហ្វូន ថែមទាំងជួយបង្កើតការងារឱ្យនិយោជិក ដែលធ្វើការពេញម៉ោងច្រើនជាង ២.០០០ នាក់ ហើយនិយោជិតដែលធ្វើការក្រៅម៉ោងប្រមាណ ១០.០០០ នាក់។

Metfone ដំណើរ ១០ ឆ្នាំ ឆ្ពោះទៅកាន់ជីវិតរីកចម្រើន

ដើម្បីជីវិតរីកចម្រើន «Toward a progressive life» គឺក្រុមហ៊ុនបានយកចិត្តទុកដាក់ដល់សហគមមិត្តហ្វូន បានចូលរួមចំណែកនូវកម្មវិធីសង្គម ដែលមានភាពប្លែកខុសគ្នាដែលធ្វើឱ្យកាន់តែប្រសើរទ្បើងនូវគុណភាពជីវិតនៃប្រជាពលរដ្ឋកម្ពុជា។ ការឆ្លងកាត់រយៈពេលទាំងអស់នោះ មិត្តហ្វូនបានបរិច្ចាគប្រហែលជា ៧៧ លានដុល្លារ សម្រាប់កម្មវិធីខាងក្រោមទាំងអស់នេះ៖ 
- ផ្តល់ជូនឱ្យប្រើប្រាស់នូវសេវាកម្មអ៊ីនធើណេតមិនគិតថ្លៃសម្រាប់សាលារៀនជាង ១៥០០ កន្លែង
- ជួយស្វែងរកសាច់ញាតិដែលបានបាត់បង់ជិត ៩០ គ្រួសារ
- វះកាត់ជូនកុមារដែលឆែបក្រអូមមាត់ ៤៧២ នាក់
- ផ្តល់ការពិនិត្យសុខភាព និងថ្នាំសង្កូវសម្រាប់ប្រជាជនក្រីក្រតាមរយៈ TYDA ដោយឥតគិតថ្លៃជាដើម

ទោះបីជាសម្រេចបានសមិទ្ធផលច្រើនយ៉ាងណាក៏ដោយ មិត្តហ្វូនមិនដែលបោះបង់ចោលនោះដែរ ក្រុមហ៊ុនបានរក្សាការផ្លាស់ប្តូរធ្វើឱ្យកាន់តែប្រសើរទ្បើងជាលំដាប់។ នៅក្នុងឆ្នាំ ២០១៨ Metfone បានធ្វើការផ្លាស់ប្តូរអត្តសញ្ញាណសារជីវកម្មក្នុងគោលបំណងឱ្យក្រុមហ៊ុនមានរូបភាពថ្មីទ្បើងវិញ ដើម្បីឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋកម្ពុជា និងសាកសមជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍។

នៅឆ្នាំបន្ទាប់ក្រុមហ៊ុននឹងយកចិត្តទុកដាក់ទៅលើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឱ្យក្រុមហ៊ុននៅតែឈរលំដាប់ថ្នាក់លេខ ១ ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍។ គោលបំណងរបស់មិត្តហ្វូននៅក្នុងពេលឆាប់ៗនេះ គឺធ្វើការបង្កើតរចនាសម្ព័ន្ធទូរគមនាគមន៍ទំនើបសម្រាប់ការផ្គត់ផ្គង់សេវា 5G Narrowband IoT Big Data និង AI ជាដើម។ លើសពីនេះទៅទៀត មិត្តហ្វូនសន្យាផងដែរថានឹងបន្តផ្តល់នូវសេវាកម្មដែលមានគុណភាពល្អបំផុត និងផលិតផលដែលមានតម្លៃសមរម្យអាចទទួលយកបាន។ ការផ្តោតសំខាន់របស់មិត្តហ្វូន គឺផ្តល់ឱ្យមាននូវដំណោះស្រាយផ្នែកបច្ចេកវិទ្យាសម្រាប់រាជរដ្ឋាភិបាល ក្រុមហ៊ុន អង្គការ ហើយនឹងតាមផ្ទះជាដើម។ 

ជាចុងក្រោយ សាររបស់ក្រុមហ៊ុន "Caring Innovator" មិត្តហ្វូននឹងនាំយកនូវអ្វីដែលថ្មីៗ និងបន្តជូយដល់ការងារសង្គមបន្តទៀត "Corporate Social Responsibility Program"

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]