អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United នឹងត្រូវធ្វើការធ្ងន់ ក្នុងជំនួបជើងទី២ ទល់នឹង PSG ដើម្បីរក្សាដំណើរផ្សងព្រេងរបស់ក្រុមក្នុងពានរង្វាន់ UEFA Champions League។ 

Manchester United ត្រូវក្រុមភ្ញៀវមកពី Ligue1 របស់បារាំង បំបាក់ក្នុងលទ្ធផល ២ ទល់នឹង ០ កាលពីយប់មិញនេះ។ ជ័យជម្នះរបស់ក្រុម Paris Saint-Germain កើតឡើងដោយគ្រាប់បាល់នៅតង់ទី២ របស់កីឡាករពាក់អាវលេខ៣ Presnel Kimpembe និងកីឡាករ Kylian Mbappe។

ការប្រកួតរវាង Manchester United ទល់នឹង Paris Saint-Germain

ក្រោមការដឹកនាំរបស់លោក Ole Solskjaer ក្រុម Man UTD ទទួលបានជ័យជម្នះជាបន្តបន្ទាប់ ដែលធ្វើឱ្យក្រុមទាំងមូលជឿជាក់ថា Manchester United នឹងត្រលប់មកកាន់កម្រិតល្អឡើងវិញ ក្នុងពានរង្វាន់ធំបំផុតរបស់អឺរ៉ុបមួយនេះ។ ប៉ុន្តែអ្វីៗហាក់ផ្ទុយស្រឡះ ខណៈដែលក្រុម PSG បានធ្វើការនាំមុខមុន ២គ្រាប់ ដែលធ្វើឱ្យក្តីសង្ឃឹមក្នុងជើងទី២ នាទឹកដីរបស់ PSG កាន់តែកើនខ្ពស់ ហើយ Manchester United ត្រូវធ្វើយ៉ាងណារកឱ្យបានលើសពី ២គ្រាប់ ដើម្បីមានដង្ហើមទៅកាន់វគ្គបន្ត។

ការប្រកួតរវាង Manchester United ទល់នឹង Paris Saint-Germain

គួរបញ្ជាក់ឱ្យដឹងថា ការប្រកួតទល់នឹង PSG កាលពីយប់មិញ  កម្លាំងសំខាន់របស់ Manchester United ២រូបបានរងរបួសគឺ កីឡាករ Anthony Martial និងកីឡាករ Jesse Lingard ដែលធ្វើឱ្យលោក Solskjaer បង្ខំចិត្តដាក់កីឡាករ Alexis Sanchez ចូលជំនួសតែម្តង។ រឿងរ៉ាវអាក្រក់មិនទាន់អស់នៅឡើយទេសម្រាប់ Man UTD ពោលគឺកីឡាករ Paul Pogba ត្រូវបានអាជ្ញាកណ្តាលពិន័យកាតលឿង ២ដង  និងបណ្តេញចេញពីទីលានតែម្តង ដែលមានន័យថា Pogba នឹងត្រូវអវត្តមានក្នុងជំនួបជើងទី២ ទល់នឹង PSG នៅទឹកដីបារាំង៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ការប្រកួតរវាង Manchester United ទល់នឹង Paris Saint-Germain
ការប្រកួតរវាង Manchester United ទល់នឹង Paris Saint-Germain

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]