រាជធានីភ្នំពេញ ៖ ឪពុកតារាសម្តែងនីឡា និងមហាជនបានស្គាល់ថា ជាអ្នករៀបចំកម្មវិធីទូរទស្សន៍ល្បីមួយ ស្រាប់តែឃើញមុខមាត់ប្រែខុសពីមុនទាំងស្រុងដាច់ក្នុងពេលដែលលោកមិនបានឈឺជំងឺអ្វីទាល់តែសោះ ក្នុងសភាពព្រួយចិត្ត។ ឃើញរូបលោកបែបនេះ អ្នកណាក៏លាន់មាត់ពុទ្ធោគ្រប់គ្នា ម្តេចប្រែទៅជាសភាពដូច្នេះ។
ប្រធានផ្នែកកម្មវិធីកម្សាន្តរបស់ CBS គឺលោក សុវណ្ណ ឬទ្ធី ហៅលោកតាវិចទ័រ បានប្រតិកម្មថ្នាំ ឡើងហើមភ្នែក និងមុខ ក្នុងពេលមិនដល់មួយម៉ោង ។ លោកតា វិចទ័រ បានឱ្យដឹងថា ដំបូងគាត់មានអាការៈហើមថ្គាម និងបានឱ្យគ្រូពេទ្យផ្សំថ្នាំ។ គាត់បន្តថា ស្រាប់តែលេបថ្នាំបំបាត់ហើមថ្គាមនេះហើយ វាបែរជាប្រតិកម្មថ្នាំ (អាឡែកហ្ស៊ី) ទៅជាហើមមុខ និងភ្នែករយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
ក្នុងន័យនេះលោកតា វិចទ័រ ក៏បានអំពាវនាវថា«បងប្អូនពេលហូបថ្នាំពេទ្យ សូមប្រយ័ត្នផង ។ ខ្ញុំហើមថ្គាមពេលលេបថ្នាំបំបាត់ហើម ស្រាប់តែវាមានប្រតិកម្មទៅជាហើមភ្នែករយៈពេលត្រឹម១នាទីប៉ុណ្ណោះ គឺភ្នែកខ្ញុំហើមឡឹបតែម្តង ។ ខ្ញុំមិនខ្មាស់ទេ ខ្ញុំបង្ហាញរូបភាពជូនបងប្អូន»។
លោកតា វិចទ័រ ក៏បានបញ្ជាក់ផងដែរថា នេះមិនមែនមកពីពេទ្យទេ គឺមកពីខ្លួនគាត់មានប្រតិកម្មនឹងថ្នាំពេទ្យ ។
ក្រោយឃើញបែបនេះគេកំពុងតាមដានសភាពរបស់លោក ជាពិសេសក្រុមគ្រួសារ ដើម្បីយកទៅពេទ្យជំនាញក្នុងន័យព្យាបាលឲ្យបានទាន់ពេល។ រំពឹងថា លោកសុវណ្ណរិទ្ធី ហៅវិចទ័រ នឹងវិលមករកសភាពដើមគ្មានបញ្ហាអ្វីកើតឡើងធ្ងន់ជាងនេះ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]