កូរ៉េខាងត្បូង៖ ក្រោយពីមានសំនួរចាក់ដោតជាច្រើន បានចោទសួរទៅកាន់លោក Yang Hyun Suk ម្ចាស់ផលិតកម្ម YG Entertainment អំពីរឿងបំបិទ CL Lee Hi និង Suhyun ចោល ពេលនេះ លោកបានចេញមុខឆ្លើយសំនួរ ដោយបង្ហោះសារនៅលើគណនីអ៊ីនស្តារក្រាមរបស់លោកហើយ។

ផ្អែកលើសារដ៏វែងអន្លាយរបស់ Yang Hyun Suk លោកបានរៀបរាប់អំពីការ Comeback របស់តារាក្នុងផលិតកម្មជាច្រើន និងការធ្វើបទចម្រៀងសម្រាប់ពួកគេផងដែរ។ ក្នុងនោះ លោក Yang Hyun Suk ក៏បានលើកឡើងឈ្មោះតារាចម្រៀង៣ដួង ដែលគ្រប់គ្នាទទូចចង់ដឹងពត៌មានអំពីពួកគេ គឺនាង CL Lee Hi និង AKMU ដោយបានបញ្ជាក់ថា អ្នកទាំង៣កំពុងតែធ្វើការងារផលិតបទចម្រៀង សម្រាប់អាលប៊ុមថ្មី ហើយរូបលោកបានបន្ថែមថា៖ “ខ្ញុំនឹងប្រកាសព័ត៌មានលម្អិតរបស់ CL Lee Hi និង Suhyun សមាជិក AKMU ក្នុងពេលឆាប់ខាងមុននេះ នៅពេលដែលលទ្ធផលផ្លូវការត្រូវបានសម្រេច”

ទោះជាយ៉ាងណាក្តី សម្រាប់ដឹណឹងនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់តារាទាំង៣ រំភើបចិត្តយ៉ាងខ្លាំង ក៏ប៉ុន្តែពួកគេក៏មានការព្រួយបារម្ភថា សម្តីលោក Yang Hyun Suk គ្រាន់តែជាពាក្យ បន្លប់ចិត្តអ្នកគាំទ្រក៏ថាបាន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

CL
Leehi
Suhyun
Yang Hyun Suk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]