អង់គ្លេស៖ យោងតាមសារព័ត៌មាន SunSport បានឱ្យដឹងថា ក្លិប Man UTD បានធ្វើការសម្រេចចិត្តរួចហើយក្នុងការតែងតាំងលោក Ole Solskjaer ជាគ្រូបង្វឹកផ្លូវការរបស់ក្លិប។ បើទោះបីជាបែបនេះក៏ដោយ ក្លិបក៏មិនទាន់ប្រកាសផ្លូវការនៅឡើយដែរ ដោយរង់ចាំរហូតដល់ចប់រដូវកាលសិន។

គួរឱ្យដឹងថាក្លិបបិសាចក្រហម Man UTD បានធ្វើការស្វែងរកគ្រូបង្វឹកល្អជាច្រើន សម្រាប់ជំនួសកន្លែងទំនេររបស់លោក Jose Mourinho។  ប៉ុន្តែការព្យាយាមស្វែងរកនេះបានបញ្ចប់ ក្រោយពេលដែលសហប្រធានក្លិបគឺលោក Joel និងលោក Avram Glazer បានថ្លែងថា ក្លិបមានលោក Solskjaer រួចរាល់ហើយ។

លោក Ole Gunnar Solskjaer​

លោក Avram Glazer បានធ្វើដំណើរតាំងពីអាមេរិក មកទស្សនាការប្រកួតផ្ទាល់នាជំនួបដែល Manchester United យកឈ្នះ Fulham ៣-០។ ក្រោយមកគេបានឃើញប្រធានក្លិបរូបនេះចូលទៅជជែកជាមួយលោក Solskjaer នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្លិប អំពីការនាំយកលោកមកដឹកនាំក្លិបដោយផ្ទាល់តែម្តង។

ព័ត៌មានមួយនេះសមល្មមនឹងអាចបញ្ចប់រាល់ពាក្យចចាមអារ៉ាមដែលលេចឮថា ក្លិប Manchester United នឹងនាំយកលោក Mauricio Pochettino ពី Spur មកកាន់ទឹកដី Old Trafford នារដូវក្តៅក្រោយនេះ។ ការផ្លាស់ប្តូរ ១៨០ដឺក្រេនេះ កើតឡើងក្រោយពេលដែលលោក Solskjaer បានមកដឹកនាំ Manchester United ទទួលបានជ័យជម្នះជាបន្តបន្ទាប់ ក៏ដូចជាវិលត្រឡប់មកកាន់តំបន់ Top 4 សាជាថ្មីម្តងទៀត។

សហប្រធានក្លិប Manchester United

បច្ចុប្បន្ន  Manchester United កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ក្នុងតារាង Premier League តាមពីក្រោយក្រុមលេខ ៣ Tottenham Hotspur ៩ពិន្ទុ និងគម្លាតពី Liverpool និង Man City ១៤ពិន្ទុ៕

លោក Ole Gunnar Solskjaer​ និងកូនក្រុម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]