ភ្នំពេញ៖ តាមទម្លាប់រៀងរាល់ពិធីបុណ្យចូលឆ្នាំចិន តែងតែមិនសូវមានប្រជាជនកម្ពុជាស្ថិតនៅទីក្រុងភ្នំពេញឡើយ។ ដោយឡែកយើងកត់សម្គាល់ថាមានទស្សនិកជនយ៉ាងច្រើនកុះករបានអញ្ជើញមកទស្សនារឿង «អ្នកប្រមាញ់ឆ្លងភព» នៅថ្ងៃបុណ្យចូលឆ្នាំចិនទាំង ៣ ថ្ងៃ កន្លងមកនេះ។ 

មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងទទួលបានការគាំទ្រ និងកោតសរសើរមិនដាច់ពីមាត់ពីទស្សនិកជនថាល្អមើល ហើយថែមទាំងមានឈុតកំប្លុកកំប្លែងខ្លាំងពីលោក ឈិន ឡុង ឬ Jackie Chan ជាមួយនឹងតារាសម្ដែងល្បីៗជាច្រើនទៀតផង។ 

ក្រៅពីកំប្លែងក៏មានលាយឡំជាមួយនឹងឈុតឆាកប្រយុទ្ធជាមួយនឹងពពួកបិសាចផ្សេងៗដែលចូលមកឈ្លានពានពិភពលោក។ នេះជាហេតុធ្វើឲ្យទស្សនិកជនដែលបានមកទស្សនាសើចផ្អើលរោងភាពយន្តយ៉ាងជាប់ចិត្ត ហើយចង់មកទស្សនាម្ដងទៀត។ ដោយឡែកសម្រាប់រឿង «អ្នកប្រមាញ់ឆ្លងភព» នេះក៏បានក្លាយជាស្នាដៃ និងខ្សែភាពយន្តដ៏ល្អថែមមួយទៀតសម្រាប់លោក ឈិន ឡុង ក្នុងចំណោមខ្សែភាពយន្តផ្សេងៗរបស់គាត់ផងដែរ។ 

នៅក្នុងរឿងនេះលោកបានសម្ដែងជាអ្នកប្រមាញ់បិសាច ដែលតាមបង្ក្រាបបិសាចណាដែលមានបំណងអាក្រក់ចង់អុកឡុកពិភពលោក រីឯបិសាចល្អៗគឺរក្សាទុកសម្រាប់ជួយក្នុងការកំចាត់បិសាចនេះ។ ដោយចៃដន្យបានជួបជាមួយនឹងសន្ដិសុខក្នុងភូមិហើយរួមដៃគ្នាដើម្បីកំចាត់បិសាចស្រី ដែលតែងតែមកឆក់យកក្មេងស្រីអាយុ ១៦ ឆ្នាំនៅក្នុងភូមិ។ 

អ៊ីចឹងបើចង់ដឹងឲ្យកាន់តែច្បាស់ ឬអ្នកដែលចូលចិត្តទស្សនាខ្សែភាពយន្តគាត់បែបកំប្លែង ដំណើរផ្សងព្រេងកំចាត់បិសាចនោះ កុំភ្លេចមកទស្សនារឿង «អ្នកប្រមាញ់ឆ្លងភព» នេះទាំងអស់គ្នាកុំខកខានឲ្យសោះ ដែលកំពុងតែចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ៕

រឿង «អ្នកប្រមាញ់ឆ្លងភព»
រឿង «អ្នកប្រមាញ់ឆ្លងភព»
រឿង «អ្នកប្រមាញ់ឆ្លងភព»
រឿង «អ្នកប្រមាញ់ឆ្លងភព»
រឿង «អ្នកប្រមាញ់ឆ្លងភព»

ចុចទីនេះដើម្បីទស្សនា trailer

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]